News

Check out real estate news updates

ធនាគារពិភពលោក៖ កម្ពុជាធ្លាក់ ៦លេខលើការធ្វើធុរកិច្ច ប៉ុន្តែកិច្ចការសំណង់បែរជាប្រសើរទៅវិញ

ប្រទេសកម្ពុជាបានធ្លាក់៦លេខក្នុងរបាយការណ៍វាស់វែងភាពងាយស្រួលក្នុងការធ្វើធុរកិច្ចសម្រាប់ឆ្នាំ ២០២០ ក៏ប៉ុន្តែ កម្ពុជាបានធ្វើឱ្យប្រសើរឡើងក្នុងការសុំលិខិតអនុញ្ញាតសាងសង់ការទទួលបានអគ្គិសនី និងការដោះស្រាយការក្ស័យធន ក្នុងចំណោមប្រធានបទទាំង ១០ ដែលបានយកមកសិក្សា។

ចុះផ្សាយកាលពីពេលថ្មីៗនេះ ចំណាត់ថ្នាក់លើភាពងាយស្រួលនៃ «ការធ្វើធុរកិច្ចឆ្នាំ ២០២០ ឬ Doing Business 2020 »របស់ធនាគារពិភពលោក បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៩០ប្រទេស ដែលនេះ បានបង្ហាញពីការធ្លាក់ចុះចំនួន ៦ លេខ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី ១៣៨ ក្នុងឆ្នាំ ២០១៩ ដែលកម្ពុជាទទួលបាន។ (អានបន្ត)

បើទោះបីចំណាត់ថ្នាក់ជារួមមានការធ្លាក់ក្តី របាយការណ៍នេះ បានកត់សម្គាល់ថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវកិច្ចការពាក់ព័ន្ធទៅនឹងការសុំលិខិតអនុញ្ញាតសាងសង់ ដែលកម្ពុជាបានធ្វើឲ្យមានការចំណាយតិចជាងមុន តាមរយៈការកាត់បន្ថយថ្លៃដើមក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់។

នៅឆ្នាំ ២០២០ កម្ពុជាទទួលបានពិន្ទុ ៤៤.៦ សម្រាប់ការសុំលិខិតអនុញ្ញាតសាងសង់ ដែលនេះគឺកើនឡើង ០,៤ (បម្រែបម្រួលជាភាគរយ) បើប្រៀបធៀបទៅនឹង ៤៤.២ ពិន្ទុដែលខ្លួនទទួលបានក្នុងឆ្នាំ ២០១៩ ។

ទិដ្ឋភាពមួយទៀតដែលកម្ពុជាបានរីកចម្រើន គឺការទទួលបានអគ្គិសនី ដែលក្នុងនោះ កម្ពុជាទទួលបាន ៥៧.៥ ពិន្ទុ។ នេះ គឺបានកើនឡើង ០.៥ (បម្រែបម្រួលជាភាគរយ) បើប្រៀបធៀបទៅនឹងពិន្ទុ ៥៧.០ ដែលខ្លួនទទួលបានក្នុងឆ្នាំ ២០១៩ ។

របាយការណ៍បានកត់សម្គាល់ថា៖ «កម្ពុជាបានកាត់បន្ថយប្រេកង់ និងរយៈពេលនៃការដាច់ចរន្តអគ្គិសនីដែលអតិថិជនបានជួបប្រទះក្នុងរយៈពេលមួយឆ្នាំនៅរាជធានីភ្នំពេញ ដោយការបង្កើនសមត្ថភាពផលិតថាមពល»។

លើសពីនេះ ការធ្វើឱ្យប្រសើរឡើងសម្រាប់ចំណាត់ថ្នាក់ឆ្នាំ ២០២០ គឺពាក់ព័ន្ធទៅនឹងការដោះស្រាយការក្ស័យធនផងដែរ ខណៈកម្ពុជាបានអនុម័តច្បាប់ដំបូងរបស់ខ្លួនស្តីពីការក្ស័យធននៃសហគ្រាសឯកជន ដែលបានណែនាំអំពីនីតិវិធីរៀបចំរចនាសម្ព័ន្ធដើម្បីរៀបចំក្រុមហ៊ុនឡើងវិញ។

More information visit: https://www.construction-property.com/km/cambodia-drops-six-places-on-doing-business-2020-though-construction-improves/

Leave a Reply

Your email address will not be published. Required fields are marked *