News

Check out real estate news updates

ធនាគារជាតិនៃកម្ពុជាគ្រោងសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លូននាពេលឆាប់ៗខាងមុននេះ

ធនាគារជាតិនៃកម្ពុជា (NBC) គ្រោងនឹងសាងសង់ទីស្នាក់ការ​កណ្តាលថ្មីរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន​នៅក្បែរផ្សារធំថ្មី​នៅ​តាម​មហាវិថីព្រះនរោត្តមបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។

គម្រោងសាងសង់ទីស្នាក់ការកណ្ដាលថ្មីរបស់ ធនាគារជាតិនៃកម្ពុជានេះត្រូវបានរចនាឡើង​តដោយបង្ហាញពី​វប្បធម៌​ខ្មែរនិងភាពរឹងមាំជាមួយការប្រើប្រាស់ដ៏ទំនើបនិងកំណើននៃវិស័យធនាគារបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជាមានសាខាចំនួន 21 នៅក្នុងខេត្ត – ក្រុងចំនួន 25 និងមានបុគ្គលិកចំនួន 1.364 នាក់ដែលក្នុងនោះ 959 នាក់ធ្វើការនៅទីស្នាក់ការកណ្តាលនិងខ្លះទៀតធ្វើការនៅតាមខេត្ត។

ជាក់ស្ដែងនាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមមហា​វិថីព្រះនរោមត្តមត្រូវបាន​ព័ទ្ធ​របង​ត្រៀមវាងកម្ទេចចោល ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននាពេលខាងមុខនេះ។

ទាំងនេះហើយដែលបានបង្ហាញឱ្យដឹងថា វិស័យអចលនទ្រព្យបានចូល​រួមចំណែករីកចម្រើនជាមួយ​វិស័យជាច្រើន​ផង​ដែរ​ ជាក់ស្ដែងដូចជាធនាគារជា​តិនៃកម្ពុជានេះស្រាប់គឺបានផ្លាស់​ប្តូរពីអាគារដែល​មានអាយុកាល​យូរអង្វែង​រហូត​មានការរីកចម្រើនខ្លាំង ហើយបានផ្លាស់ប្តូរទៅជាអគារដែលមានការប្រើប្រាស់ទំនើបជាងមុន អាគារដែល​មាន​បច្ចេកវិទ្យាទំនើបជាងមុន ដើម្បីបំពេញទៅតាមការរីកចម្រើននៃវិស័យធនាគារបច្ចុប្បន្ននៅកម្ពុជា។

Source From: https://www.business-cambodia.com/public/article/national-bank-of-cambodia-plans-to-build-its-new-headquarters-soon

Leave a Reply

Your email address will not be published. Required fields are marked *