News

Check out real estate news updates

ធនាគាពិភពលោក៖ ពិន្ទុលើ«ការសុំលិខិតអនុញ្ញាតសាងសង់»នៅកម្ពុជាគឺបានកើនឡើងសម្រាប់ឆ្នាំ២០១៩

សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ «ការសុំលិខិតអនុញ្ញាតសាងសង់» នៅកម្ពុជានឹងមានភាពប្រសើរឡើង នេះបើយោងតាមរបាយការណ៍«ការធ្វើធុរកិច្ចសម្រាប់ឆ្នាំ២០១៩»របស់ធនាគាពិភពលោក។

កាលពីចុងខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ធនាគាពិភពលោកបានចេញផ្សាយរបាយការណ៍នៃការធ្វើធុរកិច្ចនៅ១៩០ប្រទេសហើយក្នុងនោះប្រទេសកម្ពុជាបានធ្វើកំណែទម្រង់ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចក្នុងប្រទេសយ៉ាងប្រសើរគួរឲ្យកត់សម្គាល់ដោយបានគូសបញ្ជាក់តាមរយៈការកើនឡើងនៃពិន្ទុទៅលើ«ការសុំលិខិតអនុញ្ញាតសាងសង់»។

ក្នុងន័យនេះ ក្នុងចំណោមលក្ខខណ្ឌទាំង១០សម្រាប់វាស់វែងភាពងាយស្រួលក្នុងការធ្វើធុរកិច្ចក្នុងប្រទេសនីមួយៗ ធនាគាពិភពលោកបានផ្តល់ពិន្ទុ ៤៤.២៣(ពិន្ទុពេញ១០០) សម្រាប់ «ការសុំលិខិតអនុញ្ញាតសាងសង់»នៅកម្ពុជាក្នុងឆ្នាំ២០១៩ដែលនេះគឺខ្ពស់ជាងពិន្ទុក្នុងឆ្នាំ ២០១៨ ដែលទទួលបានត្រឹមតែ ៤១.៧៣(ពិន្ទុពេញ១០០)។

បន្ថែមជាងនេះទៅទៀត ក្នុងលក្ខខណ្ឌ«ការសុំលិខិតអនុញ្ញាតសាងសង់»ដដែល របាយការណ៍«ការធ្វើធុរកិច្ចសម្រាប់ឆ្នាំ២០១៩»បានបង្ហាញថា កំរៃសម្រាប់សាងសង់ឃ្លាំងនៅកម្ពុជាក្នុងឆ្នាំ២០១៩ក៍បានធ្លាក់ចុះដែរគឺនៅត្រឹមអត្រាតែ ៣.៣ ភាគរយប៉ុណ្ណោះដែលនេះគឺទាបជាងអត្រាសម្រាប់ឆ្នាំ២០១៨ដែលមានអត្រារហូតដល់ទៅ ៥.៣ ភាគរយ។ យ៉ាងណាមិញ ទាក់ទងទៅនឹង នីតិវិធី រយៈពេល និងការត្រួតពិនិត្យគុណភាពអគារសម្រាប់«ការសុំលិខិតអនុញ្ញាតសាងសង់»គឺកម្ពុជារក្សាពិន្ទុដូចឆ្នាំ ២០១៨ ដដែល។

សូមបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំធនាគាពិភពលោកតែងចេញរបាយការណ៍នៃការធ្វើធុរកិច្ចសម្រាប់តំបន់សេដ្ឋកិច្ចក្នុងពិភពលោកហើយសម្រាប់ឆ្នាំ២០១៩ខាងមុខនេះកម្ពុជាទទួលបានចំណាត់ថ្នាក់ ១៣៨ លើ ១៩០។

Source From: http://www.construction-property.com/khread-news-1488/

Leave a Reply

Your email address will not be published. Required fields are marked *