News

Check out real estate news updates

ទំហំ​វិនិយោគ​របស់​វៀតណាម នៅក្នុង​ខេត្ត​កម្ពុជា នៃ​តំបន់​ត្រីកោណ​មាន​តម្លៃ​ជាង ១,៦ពាន់លាន​ដុល្លារ

ទំហំ​វិនិយោគ​របស់​វៀតណាម នៅក្នុង​ខេត្ត​កម្ពុជា នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV DTA) មាន​ចំនួន ៤៩គម្រោង ដែលមាន​តម្លៃ​ជាទឹកប្រាក់ ១,៦៣ពាន់លានដុល្លារ។ នេះបើតាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០១៩ ស្តីពី​លទ្ធផល​កិច្ច​ប្រជុំ​លើកទី១២ នៃ​គណៈកម្មការ​សម្របសម្រួល​ចម្រុះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម។

ជាមួយ​គ្នានេះ កម្ពុជា​ និង​វៀតណាម បាន​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគ​ តាមរយៈ​ការ​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ស្តីពី​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​លុប​បំបាត់​សារពើពន្ធ​ទាក់ទង​ប្រាក់​ចំណូល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៨ ខណៈ​ដែល​ឡាវ​កំពុង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​នេះ។

សូម​ជម្រាប​ថា កិច្ច​ប្រជុំ​ខាងលើនេះ ត្រូវ​បាន​ធ្វើឡើង​នៅសាល​មហោ​ស្រព​ខេត្ត​ក្រចេះ ក្រោម​គណៈ​អធិបតីភាព​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម (កម្ពុជា), លោក ស៊ូផាន់ កែវមីសៃ រដ្ឋមន្រ្តី​ក្រសួង​ផែនការ និង​វិនិយោគ​ (ឡាវ) និង​លោក ង្វៀង ជីហ្សុង រដ្ឋមន្រ្តី​ក្រសួង​ផែនការ និង​វិនិយោគ (វៀតណាម)៕

Leave a Reply

Your email address will not be published. Required fields are marked *