News

Check out real estate news updates

ទើបកាន់តំណែងបាន១ថ្ងៃលោក គួច ចំរើន មិននៅស្ងៀម ចាប់ផ្តើមកែលម្អ ឆ្នេរសមុទ្រ

កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ដែលពិធីផ្ទេរតំណែងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។

បើយោងតាមទំព័រហ្វេសបុគផ្លូវការរបស់ លោក គួច ចំរើន អភិបាលខេត្តថ្មីព្រះសីហនុរូបនេះ បានបង្ហោះសារថា “ ការចូលរួមសហការ​ គាំទ្រ​ និងលេីកទឹកចិត្ត​ ពីបងប្អូនប្រជាពលរដ្ឋក្រុងព្រះសីហនុ​ ដេីម្បីកែលំអរតំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភណ្ឌភាព ស្រស់ស្អាត ដូចជាក្រាលឥដ្ឋការ៉ូឡា សម្រាប់ពលរដ្ឋធ្វើដំណើរលំហែរ រៀបចំសណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានអោយស្រស់បំព្រង​ គឺជាកត្តាសំខាន់ដ៏ចំបងបំផុត។ “ ឆ្នេរឯករាជ្យ,​ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០១៩”

គួរឲ្យដឹងផងដែរថា នៅក្នុងឱកាសឡើងចូលកាន់តំណែងជាអភិបាលខេត្តថ្មី នៃខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហាញការប្តេជ្ញាយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំងទីក្រុងស្អាត។ ការប្តេជ្ញា របស់លោកអភិបាលខេត្តថ្មីខាងលើនេះ ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ថ្មីៗនេះ សម្តេច ហ៊ុនសែន បានមានប្រសាសន៍ កោតសរសើរ ឯកឧត្តម គួច ចំរើន ថាគឺជាបុគ្គលម្នាក់មានសមត្ថភាពខ្ពស់ និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាលបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថាមានតែ ឯកឧត្តម គួច ចំរើន ទើបបុគ្គលដែលខ្លាំងពូកែម្នាក់អាចគ្រប់គ្រងខេត្តព្រះសីហនុបាន ។

យ៉ាងណាមិញ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិនៅទូទាំងប្រទេស សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក គួច ចំរើន និងធ្វើឲ្យព្រះសីហនុ ក្លាយជាខេត្តមួយដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរ ដូចពាក្យថា តារារះនាទិសនារតី។

Source From: https://www.business-cambodia.com/public/article/mr-kuoch-chamroeun-began-recover-sihanoukville

Leave a Reply

Your email address will not be published. Required fields are marked *