News

Check out real estate news updates

ទុនវិនិយោគសំណង់កើនឡើងជាង៣ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩

ទុនវិនិយោគសំណង់បានកើនឡើងជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ ដែលបាននាំមុខដោយគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ២០៤៧ គម្រោង ដោយមានទុនវិនិយោគប្រមាណជាង ៣.៣ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤.៥ ភាគរយគិតជាចំនួនគម្រោង និងកើនឡើង ៥៧.៥៧ ភាគរយគិតជាទុនវិនិយោគ នេះបើប្រៀបធៀបទៅនឹងគម្រោងចំនួន ១៦៤៣ និងទុនវិនិយោគ ២.១ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះដែរ គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មគឺជាគម្រោងដែលបាននាំមុខគេក្នុងការកើនឡើងនេះ ដោយក្នុងនោះ គម្រោងលំនៅដ្ឋានមានទុនវិនិយោគជាង ១.៥ ពាន់លានដុល្លារអាមេរិក (១៧៤៤គម្រោង) និងគម្រោងពាណិជ្ជកម្មមានទុនវិនិយោគជាង ១.០៧ ពាន់លានដុល្លារអាមេរិក (១២៣ទីតាំង)។

ការកើនឡើងយ៉ាងគំហុកនេះ គឺស្របពេលដែលមានការកើនឡើងនៃការវិនិយោគឆ្ពោះទៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ប៉ោយប៉ែត និងទីក្រុងបាវិត ទៅលើគម្រោងសណ្ឋាគារ កាស៊ីណូ និងសេវាកម្មដឹកជញ្ជូន។ (អានបន្ថែម)

យោងតាមទិន្នន័យដដែលរបស់ក្រសួងបានឱ្យដឹងថា ការងារជាង៦៩ពាន់កន្លែងត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃពីវិស័យសំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការងារជាង ១៤ ពាន់កន្លែងត្រូវបានបង្កើតឡើងពីវិស័យនេះជារៀងរាល់ថ្ងៃ។

ក្នុងនោះដែរ ចាប់តាំងពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០១៩ គម្រោងសំណង់ចំនួន ៤៥ ៦០៥ គម្រោងត្រូវបានអនុមត័ជាមួយនឹងទុនវិនិយោគប្រមាណជាង ៤៥ ពាន់លានដុល្លារអាមេរិក។

More information visit: https://www.construction-property.com/khread-news-1949/

Leave a Reply

Your email address will not be published. Required fields are marked *