News

Check out real estate news updates

ទុនវិនិយោគក្នុងវិស័យសំណង់កើនឡើងកម្រិតណាខណៈគម្រោងថ្មីៗកើនឡើងជាង៣៥០

បច្ចុប្បន្ននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បាន និងកំពុងដាក់គម្រោងស្នើសុំសាងសង់សំណង់​អគារស្នាក់​នៅ​ច្រើនជាងគេនៅប្រទេសកម្ពុជា ដែលកំពុងតែបញ្ចេញនូវសម្រស់អគារប្រណិតៗជាច្រើន។

បើយោងតាម​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ បាន​ ឱ្យដឹងថា ​នៅ​បច្ចុប្បន្ននេះ ​មាន​គម្រោង​សាង​សង់​សំណង់​អគារ​ខ្ពស់ ​និង​សំណង់​អគារ​ជាច្រើន​បាន​ និងកំពុង​ដំណើរ​រាប់ពាន់​គម្រោង ​ហើយ​រហូតមកដល់​ខែមិថុនា ​នេះ​ក្រសួង​រៀបចំ​ដែនដី ​បាន​បន្ត​ទទួល​គម្រោង​ស្នើសុំ​សាងសង់​សំណង់​អគារ​ជាច្រើន ​ដែល​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត​៣​ពាន់​លាន​ដុល្លារ ​អា​មេ​រិក​។

ជាក់ស្ដែងណាស់ កម្ពុជាកំពុងតែមានស្រូបទាញគម្រោង​សាងសង់​សំណង់​ជា​ហូរហែ ​ឥត​ដាច់​មិនថាតែវិនិយោគិន​ក្នុងស្រុក និងក្រៅស្រុកនោះទេ​ ហើយ​អនាគត​កម្ពុជានឹង​មាន​លំនៅឋាន​ស្តង់ដារ​ទំនើបៗ ​សម្រាប់​ស្នាក់នៅ​ប្រជា​ពលរដ្ឋ​ក្នុងស្រុក ​និង​ភ្ញៀវទេសចរ​បទេស​ផង ដែរ​។

​នៅក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​បាន​ផ្តល់​លិខិត​អនុញ្ញាត​​សាងសង់ ​ដល់​គម្រោង​សាងសង់​ ចំនួន​១ពាន់​៤២០ គម្រោង ​និង​មាន​ផ្ទៃដី​សាងសង់​ចំនួន​5,7​លាន​ម៉ែត្រ​ការ៉េ ​ដែលមាន​ទុន​វិនិយោគ​ប្រមាណ 2​ពាន់ ​742​ លាន​ដុល្លារ​អាមេរិក​។

គួរជម្រាបផងដែរថា ក្នុងចំណោម​ចំនួន​1​​420​គម្រោ​ង គឺ​​កើន​ឡើង​ប្រមាណ​ជាង​៣៥០​គម្រោង ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2018 ​ដែលមាន​ចំនួន​1​171​ គម្រោង ​ហើយមាន​ផ្ទៃក្រឡា​សំណង់​សរុប​4,25​លាន​ម៉ែត្រការ៉េ ​មានតម្លៃ​ប៉ាន់​ស្មាន​ទុន​វិនិយោគ​ប្រមាណ​1​​63០​លាន​ដុល្លារ ​កើនឡើង​ក្នុង​អាត្រា​ 67,37% រួមជាមួយ​ការ​បោះ​ទុន​វិនិយោគ​របស់​វិស័យ​ឯកជន​មកពី​បរទេស​មាន​ចំនួន​395​គម្រោង​។

ក្នុង​រយៈពេល​4​ខែ​ក្នុង​ឆ្នាំ​2019​នេះ ​សំណង់​លំនៅឋាន​មាន​ចំនួន 2​ពាន់​273​ខ្នង ​ហើយ​នៅ​ទូទាំង​ប្រទេស​មាន​ទីក្រុង​​​រណប​ បុរី​លំនៅឋាន ​និង​លំនៅឋាន​មាន​លក្ខណៈ​បុរី​សរុប​ចំនួន 257​ ទីតាំង​ រួមជាមួយ​សំណង់​អគារ​ខ្ពស់ៗ​ចាប់ពី 5​ ជាន់​ឡើងទៅ​មាន​ចំនួន​1​ពាន់​241អគារ​។

More information visit: https://www.business-cambodia.com/public/article/investment-in-construction-has-increased-while-new-projects-have-increased-by-over-350

Leave a Reply

Your email address will not be published. Required fields are marked *