News

Check out real estate news updates

ទឹកប្រាក់ 30លាន​ដុល្លារ ត្រូវបាន​បញ្ជា​ទិញក្នុង​ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា រយៈពេល 2ថ្ងៃ

ភ្នំពេញ៖  ទឹកប្រាក់​ជាង ៣០លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ពី​អ្នកវិនិយោគ ទិញ​គំរោង​អចលនទ្រព្យ​នានា ក្នុង​ពិ​ព៌​ណ​អចលនទ្រព្យ​កម្ពុជា​លើក​ទី៣ ដែល​បានរៀបចំ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ហា​ហ្កា​វើ​លដ៍។

ពិព័រណ៍​អចលនទ្រព្យ​របស់ Realestate.com.kh ក្នុងឆ្នាំនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ ការប្រមូលផ្តុំ​អ្នកជំនាញ អាជីវកម្ម និង​អតិថិជន​ដ៏​ច្រើន​សម្បើម គឺជា​ព្រឹត្តិការណ៍​កាន់តែ​ធំ និង​ល្អ​ជាង​ឆ្នាំមុន ហើយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​បាន​ចំណាយ សម្រាប់ ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។ ធ្វើ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី ១៩ និង​ថ្ងៃទី ២០ ខែតុលា​ឆ្នាំនេះ ពិព័រណ៍​មាន​អ្នកតំណាង​មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ ភាគី​ធនាគារ ក្រុមហ៊ុន​សំណង់ ទីប្រឹក្សា​ច្បាប់ ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh បាន​និយាយថា មនុស្ស​ជាង៤,០០០នាក់​បាន​ចុះឈ្មោះ ចូលរួម​ពិព័រណ៍​នៅក្នុង​ឆ្នាំ​នេះហើយ យើង​រំពឹងថា​នឹង​ទាក់ទាញ​វិនិយោគិន និង​អ្នកទិញ​អចលនទ្រព្យ​យ៉ាងហោចណាស់​ជាង ៥,០០០នាក់។លោក​បន្តថា ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គឺ​បានបង្ហាញ​ឱកាស​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

ការតាំងពិព័រណ៍​បានផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ឱកាស​វិនិយោគថ្មីៗ ជាមួយ​គម្រោង លំនៅដ្ឋាន បុរី ខុន​ដូ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ។ អ្នកទិញ និង​វិនិយោគិន​មក ពី​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ជួបជុំគ្នា សម្រាប់​ឱកាសល្អ​បំផុត​ក្នុងការ​ទំនាក់​ទំនងជា​មួយ​គ្នា។

ក្រៅពី​វេទិការ​ទិញ​លក់​អចលនទ្រព្យ វគ្គ​សិក្ខាសាលា​អប់រំ​ក៏បាន​ដំណើរការ​ដោយ​ឥតគិតថ្លៃ ក្នុង​រយៈពេល២ថ្ងៃ​កន្លងមកនេះ ដែលមាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ចិន។ ប្រធានបទសំខាន់ៗជាច្រើន​រួមមាន៖ ដំបូន្មាន​ពី​ការវិនិយោគ​អចលនទ្រព្យ ច្បាប់​នៃ​កម្មសិទ្ធិ ពន្ធ​អចលនទ្រព្យ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការប្រៀបធៀប​ទីផ្សារ និង​ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

ដៃគូ​ផ្សាយ​សម្រាប់​ការតាំងពិព័រណ៍​ដ៏​ធំ​នេះ មានដូចជា៖ គេហទំព័រ Propertyarea.asia គេហទំព័រ Fresh News គេហទំព័រ Eurocham ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *