News

Check out real estate news updates

ទឹកប្រាក់៣០លានដុល្លារនឹងយកទៅស្រោចនៅខេត្តកែប និងព្រះសីហនុលើគម្រោងធំ៣

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ជាសេនាធិការ នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ក្រោមជំនួយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ៣០លានដុល្លារអាមេរិក។

បើយោងតា ឯកឧត្តម ទិត ចន្ថា មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ រួមមាន៖ គម្រោងរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តមបានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសប្បទានពីធនាគារ ADB សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) គ្រោងចំណាយថវិកា ៣០លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅខេត្តតំបន់ឆ្នេរ៖

១. គម្រោងគ្រប់គ្រងកាកសំណល់រឹង នៅខេត្តកែប,

២. សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង,

៣. ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដាសុវត្ថិភាព មានការធានាបានល្អ។

Source From: https://business-cambodia.com/2018/11/30/adb-support-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *