News

Check out real estate news updates

ទឹកប្រាក់ជាង១០០លានដុល្លារនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាយកទៅធ្វើផ្លូវថ្នល់ ប្រព័ន្ធលូនៅព្រះសីហនុ

ទឹកប្រាក់ប្រមាណ ជាង១០០លានដុល្លារអាមេរិក និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ័ ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក និងប្រពន្ធ័ចម្រោះទឹកកង្វក់ នៅក្រុងព្រះសីហនុ ក្រោយរងការខូចខាតធ្ងន់ធ្ងរដោយសារតែគ្រោះធម្មជាតិ និងកំណើននៃសំណង់លើសលប់នៅតំបន់មួយនេះ។

ឯកឧត្តម វ៉ាស៊ីម សុរិយា មានប្រសាសន៍ថា៖ «តាមរយៈប្រសាសន៍ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុក បានឲ្យដឹងថា ថវិកាជិត១០០លានដុល្លារគ្រោងចំណាយជួសជុលផ្លូវថ្នល់ ប្រឡាញបង្ហូរទឹក នៅព្រះសីហនុៗ ដែលគ្រោងបើកការដ្ឋាននៅថ្ងៃទី២១ ឬ២២ សីហានេះ។»

ស្របពេលជាមួយគ្នានេះដែរ លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន បានលើកឡើងប្រាប់ឯកឧត្តម គួច ចំរើន ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្ត ព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័បរិស្ថាន ទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។

ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗ នូវប្រពន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលំអិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។

យ៉ាងណាមិញ ឯកឧត្តម គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគនេះ ដោយឲ្យខាងភាគីក្រុមហ៊ុនចិន សិក្សាបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ខាងមុននេះ ដើម្បីឲ្យរដ្ឋបាលខេត្ត យកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃអនុម័ត។

More information visit: https://www.business-cambodia.com/public/article/100-million-will-be-spent-to-develop-road-in-sihanoukville

Leave a Reply

Your email address will not be published. Required fields are marked *