News

Check out real estate news updates

ទឹកជំនន់ធំបែបប្រវត្តិសាស្ត្រនៅកំពង់សោម អាចនឹងប៉ះពាល់ដល់សំណង់អគារកំពុងសាងសង់ឬទេ?

ខណៈភ្លៀងកំពុងតែបង្អោរចុះ យ៉ាងខ្លាំង ទឹកហូរមិនទាន់ បានធ្វើឲ្យស្ទើរគ្រប់តំបន់នៃក្រុងដ៏ស្រស់ស្អាតមួយនេះ បានគ្របដណ្តប់ទៅដោយទឹកទៅវិញ ដោយបានធ្វើឲ្យ លិចឡាន ម៉ូតូ ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន។

ទឹកជំនន់ធំ បែបប្រវត្តិសាស្ត្រនៅក្រុងព្រះសីហនុ ដែលមិនធ្លាប់បានជួប បានកំពុងធ្វើឲ្យប្រជាជនរស់នៅក្នុងតំបន់ កំពុងមានបញ្ហាខាតបង់ធនធានជាច្រើន។

យោងតាមការសាកសួរពីសំណាក់ Business Cambodia ជាមួយ នឹងប្រជាជនរស់នៅខេត្តព្រះសីហនុ កញ្ញា ស្រីពៅ បានប្រាប់ថា ភ្លៀងឥតឈប់បែបនេះ បានធ្វើឲ្យការដ្ឋាន សាងសង់ជាច្រើន បានលេចខ្ទេចខ្ទី នឹងត្រូវផ្អាកការសាសង់ កន្លែងខ្លះ លិចដល់ជាន់ទី១ទៀតផង ។

ប្រសិនបើភ្លៀងនៅបន្តធ្លាក់ឥតឈប់ ទឹកអាចហូរច្រោះការដ្ឋាន សាងសង់អគារទាំងនោះ ដូចនេះ កញ្ញា មានការព្រួយបារម្ភ ផងដែរ អំពីការដ្ឋានដែល មិនសូវមានស្តង់ដារ អាចមានការផ្អៀង ឬរលំ ជាដើម ដែលវាពិតជាបានប៉ះពាល់ខ្លាំង ដល់ប្រជាជនក្នុងតំបន់ទាំងមូល។

កញ្ញា ស្រីពៅ បានប្រាប់ទៀតថា ទឹកជំនន់នេះអាចបណ្តាលមកពី ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមក ព្រមទាំងការចាក់លុបអូរមួយចំនួនតូច ប្រពន្ធលូ មិនទាន់រៀបចំបានស្អាតរៀបរយឡើងវិញ ដែលសុទ្ធជាប្រពន្ធ័ទឹកហូរ ទើបធ្វើឲ្យទឹកហូរមិនទាន់ ហើយបង្ករជាទឹកជំនន់បែបនេះ។

យ៉ាងណាមិញ ទាក់ទងទៅនឹងថា តើរាជរដ្ឋបាលខេត្តព្រះសីហនុ នឹងមានវិធានការបែបណានោះទេ ដើម្បីរៀបចំខេត្តមួយនេះឡើងវិញ ខណៈប្រពន្ធ័សាធារណៈ ដូចជា ទឹក ភ្លើង ប្រពន្ធ័លូ ត្រូវបានខូចខាតជាដំណំ។

គួរឲ្យដឹងផងដែរថា មួយរយៈនេះ ក្រុងព្រះសីហនុ ហាក់មានបញ្ហាឥតឈប់ឈរ ដែលកាលពីពេលថ្មីៗនេះ អាគារ​ ៧ជាន់ នៅ​ក្រុង​ព្រះសីហនុ បាន​រលំបាក់សង្កាត់​លើ​មនុស្ស​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០១៩​ កន្លង​ទៅ។

More information visit: https://www.business-cambodia.com/public/article/flood-in-kampong-som-affect-construction-under-construction-or-not

Leave a Reply

Your email address will not be published. Required fields are marked *