News

Check out real estate news updates

ទីផ្សារផ្ទះជួលថោកនៅភ្នំពេញកាន់តែរីកខណៈចំណូលប្រជាជនចេះតែកើន

អ្នកចំណាកស្រុកមករស់នៅភ្នំពេញ មិនមែនសុទ្ធតែមានជីវភាពធូរធារនោះទេ ប៉ុន្តែពួកគាត់ ត្រូវបានបង្ខំចិត្ត ចាកឆ្ងាញពីស្រុកកំណើត មកស្វែងរកការងារ ឬមកបន្តការសិក្សានៅភ្នំពេញ ដូចនេះចំនួនកម្មករ​ចំណាកស្រុកដ៏ច្រើននៅរាជធានីភ្នំពេញបាន​បង្កើតទីផ្សារធំសម្រាប់​លំនៅដ្ឋាសម្រាប់ជួល​ដែលមានតម្លៃទាប។

ជាការពិតណាស់ ការជួលក្នុង តម្លៃទាបគឺជាទីផ្សារមួយដ៏ធំនៅក្នុងប្រទសកម្ពុជា។ តម្រូវការនៃការ​ជួល​​ដែលមានតម្លៃទាបជាពិសេសការ ជួលផ្ទះ លោកបានបន្តថាអ្នកទាំងនោះនឹងជួលផ្ទះ និងអាផាត​មិន​ដែលមានតម្លៃជួលទាប ខណៈពេលដែលពួកគាត់មានគម្រោង​សន្សំប្រាក់មួយចំនួនទិញ​ផ្ទះជារបស់ខ្លួន​ផ្ទាល់។

អ្នកស្រី តាំង ហ៊ួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យ អមតៈប្រភើធីស័រវីសបានកត់សម្គាល់​ថាការជួល​ផ្ទះ​ដែលមានតម្លៃទាបគឺពេញនិយមសម្រាប់សិស្សនិស្សិត បុគ្គលិក កម្មករជាដើមដែលបម្រើការងារតាម សណ្ឋាគារ ភោជនីយដ្ឋាន ​និងនៅតាមមជ្ឈដ្ឋានពាណិជ្ជកម្​មនានាជាដើមដែលអាច​រកប្រាក់​ចំណូល​ចន្លោះពី២០០ដុល្លារទៅ៣០០ដុល្លារក្នុងមួយខែ។

រាជធានីភ្នំពេញគឺជាទីកន្លែងដែលមានសាកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពជាច្រើន។ អ្នកស្រី តាំង ហ៊ួរ បានយកបញ្ហាអនាម័យនិងសន្តិសុខមិនល្អនៅក្នុងតំបន់ដែលមានការជួលថ្លៃទាប។

ជាទូទៅ កម្មកររោងចក្រអាចរកប្រាក់ចំណូលចន្លោះពី១៧០ទៅ៣០០ដុល្លារក្នុងមួយខែ ហើយការចំណាយប្រាក់សម្រាប់ថ្លៃឈ្នួលផ្ទះមានតម្លៃចន្លោះពី៨០ទៅ៥០ដុល្លារ។ ហើយពេលខ្លះពួកគាត់ជួលផ្ទះមួយរួមគ្នាជាមួយមិត្តភក្តិរបស់គាត់ដោយជួយចែករំលែកនៃថ្លៃឈ្នួលផ្ទះផងដែរ។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ផ្ទះជួលដែលថោក ថាតម្លៃជួលផ្ទះដែលមាន​តម្លៃទាបភាគ​ច្រើន​ស្ថិត​នៅតំបន់ជាយក្រុងដែលមានទីតាំងស្ថិតនៅ បឹងទំពុន ស្ទឹងមានជ័យ ពោធិ៍សែនជ័យ និងចោមចៅ​ជា​ដើម។ ប៉ុន្តែពេលខ្លះមានផ្ទះដែលមានតម្លៃជួលទាបផងដែរនៅជិតនឹងទីក្រុងផងដែរ។

Source From: https://business-cambodia.com/2018/12/05/rent-room-pp-2/

Leave a Reply

Your email address will not be published. Required fields are marked *