News

Check out real estate news updates

ទីផ្សារខុនដូនៅកម្ពុជាអាចផ្លាស់ប្តូរពី តម្លៃខ្ពស់ មកតម្លៃសមរម្យ

នៅក្នុងឆ្នាំ២០១៩ ទីផ្សារខុនដូ នៅកម្ពុជាហាក់កំពុងកើនឡើងយ៉ាងសន្ធឹកសន្ធាប់ សុទ្ធសឹងតែជាគម្រោងយក្ស ប៉ុន្តែមានការផ្លាស់ប្តូរ ផងដែរ ពីការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់ មកជាការផ្គត់ផ្គង់តម្លៃសមរម្យ ដូចបុរីតម្លៃខ្ពស់ មកបុរីតម្លៃសមរម្យដូចគ្នាដែរ។

យោងតាមការឲ្យដឹងពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា CBRE Cambodiaបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅត្រីមាសដំបូងនិងត្រីមាសទីពីរនៃឆ្នាំ២០១៩ខណៈប្រភេទខុនដូដែលនឹងត្រូវផ្គត់ផ្គង់គឺផ្តោតលើប្រភេទដែលមានតម្លៃសមរម្យ។ ដែលតាមការប៉ាន់ស្មាន នៅចុងឆ្នាំ ២០១៩ ការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យនឹងកើនដល់ប្រហែលជា ៧,០៥៧ យូនីតពីចំនួន ៣,៥៣០ យូនីតបើធៀបនឹងពេលបច្ចុប្បន្ន។

អ្នកនាង អាន ធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានធ្លាប់ប្រាប់ Business Cambodiaថា តម្លៃខុនដូដែលមានតម្លៃសមរម្យ ឬទាប គឺមានតម្លៃក្រោម១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សំដៅ​ដល់​ខុនដូ​ដែល​សាងសង់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣០០០០ ​ទៅ​ ៥០០០០ ​ដុល្លារ​ក្នុង​ ១ ​យូនីត​។

​ទីផ្សារ​ខុនដូ​ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​ពួកគេ​អាច​ទទួល​បាន​ជោគជ័យ ដោយសារ​ប្រជាជន​ក្នុង​ស្រុក​អាច​មាន​លទ្ធភាព​ទិញ​បាន​ហើយ​និន្នាការ​ប្រជាជន​ក្នុង​ស្រុក​ទិញ​ខុនដូ​ក៏​កើនឡើង​ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង។

ជាងនេះទៅទៀត អ្នកនាង អាន ធីតា ក៏បានបន្ថែមថា ខុនដូសម្រាប់ឆ្នាំ ២០១៩ គឺសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ហើយជាជន ជាតិខ្មែរ ទៀតដែលនេះជាការផ្លាស់ ប្តូរពីការទិញសម្រាប់ដាក់ជួលវិញទៅជាការទិញសម្រាប់រស់នៅ។

Source From: https://www.business-cambodia.com/public/article/the-condo-market-in-cambodia-can-change-from-a-high-price-to-a-decent-price

Leave a Reply

Your email address will not be published. Required fields are marked *