News

Check out real estate news updates

ទីតាំង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន នឹង​ធ្វើឡើង​​នៅក្នុង​​ខេត្ត​មួយ​នេះ

ទីតាំង​បើក​ការដ្ឋាន​សាងសង់​គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹង​ធ្វើឡើង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ។ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វី សំណាង បាន​អញ្ជើញ​ធ្វើជាអធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការងារមក​ពីអន្តរ​ក្រសួង ស្ដីពី​ការ​ត្រៀមរៀបចំ​ទីតាំង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿននេះ​ ដែល​គ្រោង​រៀបចំ​ពិធី​នាថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ​។

 រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​ មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​ ​ដែល​ចេញពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ ​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ៤​ ​និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ។

កាលពី​ម្សិលមិញនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​បង្ហាញ​រូប​គំរូ​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាផ្លូវការ។

-គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ ឆ្លងកាត់ ៤​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង​១១០​ភូមិ

-ប្រវែង​សរុប ១៩០,៣៦៥​គីឡូម៉ែត្រ

-សាងសង់​ជា​៤គន្លង សម្រាប់​រថយន្ត (២ទៅ ២មក) និង២គន្លង​សម្រាប់​ម៉ូតូ (១ទៅ ១មក)

-ជា​ប្រភេទផ្លូវក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​ ១០ ស.ម និង​ថ្មលាយ​កៅស៊ូ (ATB) ១២ ស.ម

-ពង្រីក​ទទឹងផ្លូវ​ដល់ ២៤,៥ ម៉ែត្រ ខណ្ឌ​ដោយសួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និងមាន​របាំង​អម​សងខាងផ្លូវ​ការពារ​សត្វ ឬ​មនុស្ស​ឆ្លងកាត់

-មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង។

-ហើយ​គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់ ៤៨​ខែ៕

Source From:http://kleykley.sabay.com.kh/article/1127317#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *