News

Check out real estate news updates

ទីតាំងម្ដុំផ្សារកុងតឺន័រចាស់នឹងប្ដូរមុខមាត់ជាផ្សារទំនើប The One Mall នៅចុងឆ្នាំនេះ

ទីតាំងម្ដុំផ្សារកុងតឺន័រចាស់ នៅទីក្រុងភ្នំពេញ នឹងផ្លាស់ប្ដូរមុខមាត់ទៅជាផ្សារទំនើបបែបសហគមន៍ថ្មីមួយឈ្មោះថា The One Mall នៅខែ ធ្នូ ឆ្នាំ ២០១៩​ ខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់ម្ចាស់គម្រោងកាលពីថ្ងៃទី ២២ សីហាកន្លងមកនេះ។

មានទីតាំងស្ថិតនៅ​លើ​អតីត​ផ្សារ​រាត្រី​កុងតឺន័រ​ក្បែរ​ចំហៀង​ស្ថានទូត​រុស្ស៊ី  ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន  ផ្សារទំនើប The One Mall នេះ នឹងមានកម្ពស់​ ​៣ ​ជាន់ ហើយនឹងសាងសង់លើផ្ទៃដី ១២ ០០០ ​ម៉ែត្រ​ការ៉េ។

ផ្សារទំនើបមួយនេះ នឹងរួមមានហាងសរុបចំនួន ១៥០ កន្លែង ដែលក្នុងនោះ មានជា​ហាង​លក់​ទំនិញ ហាង​លក់​​សម្លៀក​បំពាក់ ភោជនីយដ្ឋាន ​កន្លែងក្មេង​លេង និង កន្លែង​ហាត់​ប្រាណ ​​ជាដើម​។​

គម្រោងនេះ បានបើកការដ្ឋានសាងសង់ កាល​ពី​ខែ​មិថុនា កន្លងមកនេះ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់មួយជាន់ហើយ ​។ បើយោងតាមការប្រកាសរបស់ម្ចាស់គម្រោង ផ្សារទំនើបថ្មីមួយនេះ ​​គ្រោង​នឹង​បញ្ចប់ការសាងសង់​នៅ​ខែ​តុលា ហើយនឹងបើកដំណើរការជាផ្លូវការនៅ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។​

គូរបញ្ជាក់ផងដែរថា គម្រោងនេះ គឺជាការ​វិនិយោគ​របស់​ក្រុមហ៊ុន The One Mall Management (Cambodia)​ Co., Ltd ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន Ming Sheung International Investment Co., Ltd​។

Leave a Reply

Your email address will not be published. Required fields are marked *