News

Check out real estate news updates

ទីក្រុងចំនួន២បានក្លាយជាទីក្រុងដែលមានសំណង់តម្លៃថ្លៃជាងគេនៅអាស៊ី

បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី មានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងគេ ហើយក៏មានកំណើនសេដ្ឋកិច្ចខ្លាំង ដូចនេះ​ការអភិវឌ្ឍន៍ទីក្រុង និងវិស័យសំណង់គឺមានច្រើនដូចគ្នា។

ចំណែកវិស័យសំណង់កំពុងមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដែលបានបង្ហាញអំពីតម្លៃនៃអចលទ្រព្យក្នុងតំបន់នោះ ដូចជាតម្លៃដី តម្លៃជួល តម្លៃនៃវត្ថុធាតុដើម និងតម្លៃពលកម្មជាដើម។

ហេតុនេះហើយទើបធ្វើឲ្យទីក្រុងចំនួននៅតំបន់អាស៊ីបានក្លាយជាទីក្រុងដែលមានតម្លៃថ្លៃបំផុតសម្រាប់គម្រោងសាងសង់ ក្នុងទ្វីបអាស៊ីបើយោងតាមរបាយការណ៍របស់ International Construction Costs 2019។

១. ទីក្រុងហុងកុង

តម្លៃអចលទ្រព្យហុងកុងថ្លៃជាងគេនៅអាស៊ី អញ្ចឹងរាល់ការចេញគម្រោងសាងសង់នីមួយ គឺត្រូវការទឹកលុយច្រើន។ ជាក់ស្ដែងវិស័យសំណង់នៅហុងកុងថ្លៃលំដាប់លេខ ១ នៅអាស៊ី និងលំដាប់លេខ ៣ នៅលើពិភពលោក (នៅ​ក្រោយ​តែ​ទីក្រុងញ៉ូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្ក្រូប៉ុណ្ណោះ)។ តាមការស្រាវជ្រាវបង្ហាញថា ហុងកុង គឺមានកង្វះទីតាំងខ្លាំងមែនទែន ដោយនៅសល់ដីអភិវឌ្ឍន៍តិចតួច, ត្រូវការប្រើប្រាស់បច្ចេកទេសសាងសង់ទំនើបៗ, តម្លៃដែកឡើងថ្លៃចាប់ពីឆ្នាំ ២០១៦ មក, ហើយតម្លៃខ្សាច់ក៏ថ្លៃផងដែរ ដោយសារកង្វះខាត ជាមួយគម្រោងសំណង់ជាច្រើន។

២. ទីក្រុងម៉ាកាវ

ម៉ាកាវ ក៏ជាទីក្រុងមួយស្ថិតនៅក្នុងចំណោមទីក្រុង The Greater Bay Area របស់ប្រទេសចិនផងដែរ ដូចនេះពាណិជ្ជកម្ម ការ​​អភិវឌ្ឍន៍ និងសំណង់ធំៗ មានច្រើនមិនចាញ់ក្រុងហុងកុង និងសៀងហៃឡើយ។ បច្ចុប្បន្ននេះ គម្រោង​សាង​សង់​​នៅ​ម៉ាកាវមានច្រើនជាងនៅហុងកុងទៅទៀត ដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយតម្លៃវិញកើនឡើងជាងមធ្យម ១.៥% ក្នុងឆ្នាំនេះ។ ដូចនេះម៉ាកាវ ជាទីក្រុងថ្លៃលំដាប់ទី ២ សម្រាប់វិស័យសំណង់នៅអាស៊ី និងលំដាប់លេខ ៧ នៅតំបន់ទីក្រុងជាប់សមុទ្រទូទាំងពិភពលោក។

Source From: https://www.business-cambodia.com/public/article/two-cities-have-become-the-most-expensive-city-in-asia

Leave a Reply

Your email address will not be published. Required fields are marked *