News

Check out real estate news updates

ទិញលើកទី១គួរទិញអ្វី ទិញលើកទី២គួរទិញអ្វី បើចង់ចំណេញពីអចលនទ្រព្យ?

ជាអ្នកដែលទើបវិនិយោគថ្មីថ្មោង ដែលមិនដឹងថា តើខ្លួនគួរតែចាប់ផ្តើមវិនិយោគ លើប្រភេទអចលនទ្រព្យប្រភេទណាមុននោះទេ។ លោក គីមហ៊ាង បានបង្ហាញ៧ចំណុច ពីប្រភេទអចលនទ្រព្យដែលអ្នកទើបប្រឡូកគួរចាប់ផ្តើមវិនិយោគ៖

១. ទិញលើកទី១ គឺផ្ទះដើម្បីស្នាក់នៅ!
២. ទិញលើកទី២ គឺផ្ទះដើម្បីបានលុយជួលមកវិញ!
៣. ទិញលើកទី៣ គឺដីដើម្បីបានឡើងថ្លៃខ្លាំងក្នុងថ្ងៃអនាគត!
៤. ទិញលើកទី៤ គឺដីដើម្បីទុកលក់ចំណេញនៅថ្ងៃអនាគត!
៥. ទិញលើកទី៥ គឺទិញខុនដូ ដើម្បីបង្ហាញពីជីវិតសុីវិល័យ!
៦. ទិញលើកទី៦ គឺទិញអ្វីក៏បានអោយមានលុយទិញ!
៧. ទិញអ្វីក៏មិនខុស តែអត់លុយទិញទើបជាកំហុស!

៧ចំណុចខាងលើនេះ គ្រាន់តែជា គន្លឹះ សម្រាប់អ្នកដែលមានថវិការច្រើន តែមិនដឹងថា តើខ្លួនឯងគួរវិនិយោគ លើអ្វីមុន ឬអ្វីក្រោយ តែប៉ុណ្ណោះ។

ដោយឡែក លោក គីម ហ៊ាង បានណែនាំដល់យុវជនជំនាន់ក្រោយថា ប្រសិនបើ យើងមានដើមទុនតិចតួចត្រឹម១០០០ដុល្លារ អ្នកអាចយកលុយទៅទិញដី ដែលនៅឆ្ងាយពីក្រុង ព្រោះវាមានតម្លៃប្រមាណ ២០០០ទៅ ៣០០០ដុល្លារអាមេរិ ដែលអ្នកអាចខ្ចីលុយពីធនាគារខ្លះ និងប្រើលុយខ្លួនឯងខ្លះ ។ នៅពេលដីឡើងថ្លៃ ដល់តម្លៃមួយដែលអ្នកអាចសងធនាគារបាន និងសល់ដើម្បីទិញដីផ្សេងទៀត។

លោក ង៉ែត អ្នកជំនាញសេដ្ឋកិច្ច  និងជាអ្នកជោគជ័យ ក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យធ្លាប់មានប្រសាសន៍ថា ប្រសិនបើអ្នកមានប្រាក់១០០០ដុល្លារ នោះអ្នកមិនអាចទៅធ្វើអ្វីជាដំកំភួនបាននោះទេ តែអ្នកអាចចូលហ៊ុនជាមួយអ្នកគេមានលុយច្រើនជាងយើងបាន។

ការរកស៊ីផ្នែកអចលនទ្រព្យ មិនមានពាក្យថា ខាតនោះទេ មានតែចំណេញ ទុកកាន់តែយូរកាន់តែចំណេញ តែអាស្រ័យលើបុគ្គលផងដែរ ដែលគាត់ចេះមើលទីតាំង។

រីឯអ្នកដែលមានបទពិសោធន៍ខាងផ្នែកនេះបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ប្រសិនបើគាត់មានលុយ ត្រឹម១០០០ដុល្លារអាមេរិក គាត់នឹងយកលុយ១០០០ដុល្លារ នោះយកទៅជួលផ្ទះ ហើយគាត់នឹងដាក់ជួលផ្ទះនោះត (គាត់បញ្ជាក់ថា ធ្វើបែបនេះបាន លុះត្រាតែគាត់មានតម្រូវការស្រាប់)

ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មកម្ពុជា សូមឲ្យមិត្តអ្នកអានទាំងអស់ សូមស្វែងយល់ថា តើអ្នកគួរតែចាប់ផ្តើមដោយវិធី១ណា ព្រោះគ្រប់វិធីសាស្ត្រសុទ្ធតែមានការណែនាំយ៉ាងលំអិតពីអ្នកជំនាញ

More information visit: https://www.business-cambodia.com/public/article/what-to-buy-first-what-should-you-buy

Leave a Reply

Your email address will not be published. Required fields are marked *