News

Check out real estate news updates

ទិញផ្ទះសង់រួច អ្នកនឹងទទួលអត្ថប្រយោជន៍អ្វីខ្លះ?

តម្រូវការផ្ទះ ឬលំនៅឋានសម្រាប់ស្នាក់នៅកាន់តែមានច្រើន ដោយសារតែកំណើនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ អ្នកអភិឌ្ឍជាច្រើនបានងាកមកបោះទុនលើលំនៅឋានចាប់ពីតម្លៃមធ្យម រហូតដល់តម្លៃខ្ពស់​ ដើម្បីបំពេញតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ ម្ចាស់គម្រោងលំនៅឋានខ្លះ បានចាប់ផ្តើមប្រកាសលក់មុនការសាងសង់រួច ហើយខ្លះសង់រួចទើបប្រកាសតាមក្រោយ ធ្វើឲ្យអ្នកទិញកាន់តែមានទំនុកចិត្ត ព្រោះបានឃើញផ្ទះស្តែងៗ។ ដូច្នេះតើការទិញផ្ទះដែលសង់រួចហើយ តើយើងនឹងទទួលបានអត្ថបទប្រយោជន៍ខ្លះទៅ?

លោកគាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Property បានលើកឡើងថា បើយើងទិញផ្ទះដែលមានស្រាប់ មិនប្រាកដថាជាផ្ទះចាស់នោះទេ ពេលខ្លះផ្ទះសង់រួចតែអត់ទាន់ធ្លាប់រស់នៅ ឬរស់នៅក្នុងរយៈពេលខ្លី ដោយសារតែគាត់មានផ្ទះផ្សេងទៀតកំពុងរស់នៅ គាត់ទិញទុកលក់យកចំណេញវិញ ឬពេលខ្លះផ្ទះថ្មីណឹងឆ្ងាយពីសាលាកូនគាត់ ដូចនេះគាត់ក៏បន្តរស់នៅផ្ទះចាស់របស់គាត់បច្ចុប្បន្ន។

សម្រាប់ផ្ទះដែលមានស្រាប់ជាទូទៅមានទីតាំងជិតកន្លែងធ្វើការ​ ផ្សារ សាលារៀន និង មន្ទីរពេទ្យជាដើម។ ដោយសារអភិវឌ្ឍរីកសាយភាយទៅតាមជាយក្រុង ដីនៅកណ្តាលក្រុង និងក្នុងក្រុងមានតម្លៃខ្ពស់ មិនអាចសង់ផ្ទះថ្មីបានទៀតទេ គឺល្អសម្រាប់សង់ខុនដូរ សណ្ឋាគារ អគារពាណិជ្ជកម្មជាដើម ដូចេ្នះមានតែផ្ទះដែលសល់ពីមុនមកទេ ដែលនៅទីប្រជុំជនស្រាប់។ តាមការបញ្ជាក់របស់លោក សៀកឡុង។

ដោយឡែក ការទិញផ្ទះដែលមានស្រាប់ “អ្វីដែលយើងឃើញ គឺអ្វីដែលយើងទទួលបាន”។ ផ្ទះបានសង់រួចហើយ សម្ភាៈសំណង់ និង សម្ភារៈផ្សេងៗទៀត ក៏បានឃើញនឹងភ្នែកដែរ។ ហើយការបង់លុយភ្លាម អាចចូលនៅបានភ្លាម (ប្រសិនបើការផ្ទេរឈ្មោះត្រឹមបុរី ឬមានការយល់ព្រមពីអ្នកលក់) ដោយសារផ្ទះសង់រួចហើយ មិនមែនទិញក្នុងគម្រោងកំពុងបុកគ្រឹះ ឬចាប់ផ្តើមសាងសង់នោះទេ ដូច្នេះសំខាន់លើការចរចាជាមួយម្ចាស់ផ្ទះ។

សហគ្រិនរូបនេះបញ្ជាក់ថា ចំពោះតម្លៃអាចចរចាបាន ហើយពេលខ្លះអាចធូរថ្លៃជាងផ្ទះទើបចាប់ផ្តើមសាងសង់ផង ហើយអាចចរចាយកប្លង់ដាក់ធនាគារ ដើម្បីទទួលបានប្រាក់កម្ចី។ តម្លៃផ្ទះចេះតែកើនឡើង ផ្ទះដែលគម្រោង ឬម្ចាស់បុរីកំពុងដាក់លក់ក៏បន្តឡើងថ្លៃទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន ដូចនេះម្ចាស់ផ្ទះមុនដែលទិញពីបុរីទិញបានតម្លៃទាប (ពេលប្រកាសលក់ដំបូង ឬកំពុងបុកគ្រឹះ) ហើយអាចលក់វិញទាបជាងតម្លៃដែលបុរីកំពុងដាក់លក់បច្ចុប្បន្ន ក៏នៅតែចំណេញ អ្នកទិញក្រោយក៏ទិញបានតម្លៃទាបជាងបុរីកំពុងដាក់លក់ ហើយបានទីតាំងល្អទៀតផង៕

Source From: https://business-cambodia.com/2018/11/28/benefits-buy-home-finish-building/

Leave a Reply

Your email address will not be published. Required fields are marked *