News

Check out real estate news updates

ទិញដីធ្លី ផ្ទះសម្បែងបែបណាទើបអាចនាំលុយមកឲ្យអ្នក ?

ការវិនិយោគ លើដីធ្លី ផ្ទះសម្បែង គឺជាការធ្វើឲ្យលុយរបស់អ្នក រត់ និងធ្វើឲ្យលុយ បង្កើតលុយ ព្រោះអចលនទ្រព្យ ជាទ្រព្យ ដែលមិនខាតនោះទេ ។ អ្នកមានបទពិសោធន៍ក្នុងការវិនិយោគ បានធ្លាប់លើកឡើងដូចៗគ្នាថា បើចង់ទិញដីធ្លី ផ្ទះសម្បែង ដែលនឹងចំណេញច្រើន គួរមើលទៅលើ៣ចំណុចខាងក្រោម៖

១. នៅខេត្តសក្តានុពល

ប្រសិនបើអ្នកមិនសូវមានថវិការច្រើនសម្រាប់វិនិយោគនៅទីក្រុង អ្វីដែលអ្នកត្រូវគិតគូរមុនគេ គឺទិញដីនៅតាមបណ្តាខេត្តសក្កានុពល ក្នុងនោះ អ្នកគិតដល់ខេត្ត ព្រះសីហនុ ខេត្តកំពត សៀមរាប ប៉ោយប៉ែតជាដើម។ ព្រោះខេត្តទាំងអស់នេះ គឺសុទ្ធតែខេត្តទាក់ទាញភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងដែរថា តើនៅក្នុងខេត្តសក្តានុពលនោះ កន្លែងណាដែលអភិវឌ្ឍខ្លាំងជាងគេ ព្រោះមួយខេត្ត ក៏មានកន្លែងខ្លះមិនអភិវឌ្ឍផងដែរ។

ទិញនៅតំបន់ដែលត្រៀមអភិវឌ្ឍន៍ ដែលវាមានតម្លៃនៅទាបជាងទីផ្សារ ដូចនេះអ្នកនឹងមានឱកាសចំណេញច្រើន នៅពេលដែលតំបន់នោះអភិវឌ្ឍ។

២. ស្គាល់ពីម្ចាស់គម្រោង

ការស្គាល់ពីម្ចាស់គម្រោង គឺជារឿងសំខាន់ យើងត្រូវដឹងច្បាស់ថា តើថាតើគាត់ចង់ឲ្យអតិថិជនគាត់ចំណេញដែរ​​ឬទេ ឬគាត់ចង់តែចំណេញតែម្នាក់ឯង។ យើងត្រូវដឹងផងដែរថា ពីម្ចាស់គម្រោង តើគាត់ធ្លាប់មានប្រវត្តិបែបណាពីមុន ថាគាត់អាចធ្វើបានដូចគម្រោងគាត់ឬទេ?

. ដីអាចប្រកបអាជីវកម្ម (ដីជាប់ផ្សារ)

ដីប្រភេទនេះ មិនប្រកាន់នៅ ខេត្តណា ក្រុងណា ស្រុក ភូមិណានោះទេ សំខាន់ តើដីនោះអាចប្រកបអាជីវកម្មបានដែរឬទេ។ ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែស្ថិតនៅទីប្រជុះជន ឬនៅតំបន់ផ្សារ មានមនុស្សអ៊ូអរ ។ ដីប្រភេទនោះទិញទៅមិនខុសទេ ដឹងតែចំណេញភ្លាមៗហើយ។

ដីត្រូវខ្នាតត្រូវស្តង់ដារ

ដីត្រូវខ្នាត ត្រូវស្តង់ដារ បានន័យថា ដីទាំងនោះ អាចធ្វើជាផ្ទះខ្នាតស្តង់ដារ ដែលខ្នាតទាំងនោះមាន

  • ១០x២០ ម៉ែត្រ អាចធ្វើជាប្រភេទផ្ទះល្វែង
  • ២០x៣០ ម៉ែត្រ អាចធ្វើប្រភេទវីឡាខ្នាតតូច
  • ៣០x៤០ ម៉ែត្រ អាចធ្វើប្រភេទវីឡាខ្នាតធំ

Source From: https://www.business-cambodia.com/public/article/what-kind-of-land-can-you-buy-to-buy

Leave a Reply

Your email address will not be published. Required fields are marked *