News

Check out real estate news updates

ទស្សនៈជំនួញ៖ «ចរិតអ្នកជំនួញខ្មែរ ខុសពីចរិកអ្នកជំនួញចិន»

និយាយអំពីការធ្វើជំនួញ គេតែងបានឮតៗគ្នាថា ចិនជាជាតិសាសន៍មួយដែលល្បីល្បាញខាងធ្វើជំនួញជាងគេក្នុងចំណោមជនជាតិផ្សេងទៀតលើពិភពលោកយើងនេះ។ ពួកគេចូលចិត្តទិញ លក់ជាទម្លាប់ ចាប់ពីរបរតូចផ្គុំបានធំ រហូតឈានដល់ការគ្រប់គ្រងសហគ្រាសធំៗក្តាប់ងារជាសេដ្ឋី។ ងាកមកខ្មែរយើងវិញហាក់មិនចាញ់ចិនប៉ុន្មានដែរ​ ព្រោះបាតគ្រឹះនៃការធ្វើជំនួញខ្មែរយើងជាទូទៅសំខាន់បំផុតឈរលើ «ភាពស្មោះត្រង់» ជាហេតុធ្វើឲ្យអ្នកជំនួញខ្មែរយើងទទួលបានជោគជ័យ។

លោកសេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ANUSSA​ លើឡើងថា «ការរកស៊ីវាផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយអរិយធម៌ជាតិសាសន៍មួយ ចិនមានដើមកំណើតយូរមកហើយ គំនិតច្នៃប្រឌិតនៃការរកស៊ីមានច្រើន ជាងជាតិសាសន៍ដទៃ ជាពិសេសខ្មែរយើងបានឆ្លងកាត់សង្គ្រាមច្រើន បាត់បង់អ្នកចេះដឹង អ្នករកស៊ីច្រើនណាស់»។

លោកបន្តថា «ប្រទេសមួយរីកចម្រើន លុះត្រាតែផ្នែកឯកជន ឬសហគ្រាស អ្នករកស៊ីខ្លាំង ជាក់ស្តែងចិន ជាប្រទេសរីកចម្រើនរាប់រយឆ្នាំ បញ្ជាក់ថាគេចេះរកស៊ីរាប់រយឆ្នាំមុនខ្មែរយើង ដែលយើងទើបចាប់ផ្តើមក្រោយសម័យខ្មែរក្រហម ហើយសល់អ្នកចេះដឹងប៉ុន្មាននាក់ បើធៀបជាមួយចិនខុសគ្នាឆ្ងាយណាស់»។

លោកគីម ហ៊ាង ជាអ្នករកស៊ីជោគជ័យម្នាក់ មានប្រសាសន៍ថា «តាមពិតអ្នករកស៊ីចង់បានផលចំណេញដូចគ្នា គ្រាន់តែជាទូទៅខ្មែរយើងមានភាពស្មោះត្រង់ និងស្លូតបូតជាងចិន តែក៏មានចិនខ្លះស្មោះត្រង់ដែរមិនទាំងអស់នោះទេ»។

ចិនសម្រុកមករកស៊ីស្រុកខ្មែរច្រើន ដោយសារតែជាតិសាសន៍យើងទាំង២ មានចរិកលក្ខណៈមួយផ្នែកធំស្រដៀងគ្នា បង្កភាពងាយស្រួលក្នុងការសហការរកស៊ី និងរស់នៅ។

ចំណែកមតិមហាជនទូទៅ តែងកើតសរសើរជនជាតិចិនពូកែរកស៊ីជាងខ្មែរយើង ដែលយើងចូលចិត្តធ្វើការឲ្យគេ ច្រើនជាងការចេញរកស៊ីធ្វើថៅកែ។ ជាការពិតណាស់ នៅកម្ពុជាយើងភាគច្រើននៅថៅកែធំៗ ច្រើនជាងជនជាតិចិន ដែលគ្រប់គ្រងកម្មករខ្មែររាប់ម៉ឺននាក់ ជាអ្នកម្ចាស់ស្រុក។ តែខ្មែរយើងក៏មិនអត់ប៉ុន្មានដែល ក្នុងការចេញរកស៊ី បច្ចុប្បន្ននេះមានអ្នកជោគជ័យច្រើន បើទោះបីទើបឆ្លងកាត់របបប្រល័យពូសាសន៍សម្លាប់អ្នកចេះដឹងជាច្រើនហើយក្តី៕

Source From: https://business-cambodia.com/2018/11/10/businessman-khmer-china-different/

Leave a Reply

Your email address will not be published. Required fields are marked *