News

Check out real estate news updates

ថោង ខុន៖ ខេត្តកែបជាខេត្តទេសចចរណ៍តែមួយគត់ ដែលមិនអាចបង្កើតកាស៊ីណូបាន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ខេត្តកែបនឹងក្លាយជាតំបន់ឆ្នេរលំហែរកាយកម្រិតខ្ពស់ ដែលអាចនឹងមិនមាន ការបង្កើតកាស៊ីណូ ឬរោងចក្រឡើយ។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងទេសចរណ៍ដឹកនាំការសិក្សា អំពីការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជាឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ។

ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតលំនៅដ្ឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេពន្យារពេលក្នុងការទស្សនា និងស្នាក់នៅក្នុងរយៈពេលយូរក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគេមានការចំណាយច្រើន។

ជាការពិតណាស់ ថ្វីដ្បិតខេត្តកែបជាខេត្តតូចជាងគេមួយក៏ពិតមែន ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍មួយដែរ ពិសេសគុណភាពខ្យល់សមុទ្រ កោះទន្សាយ ផ្សារក្តាម ហើយនាពេលខាងមុខនេះ ក៏អាចនឹងមានកំពង់ផែទេសចរណ៍អន្តរជាតិតូចមួយទៀត។

Source From: https://www.business-cambodia.com/public/article/thong-khon-kep-is-the-only-tourism-province-that-can-not-establish-a-casino

Leave a Reply

Your email address will not be published. Required fields are marked *