News

Check out real estate news updates

ត្រឹមតែមួយសប្ដាហ៍ CDC អនុម័ត១០គម្រោងសរុបតម្លៃជាង៤៤លានដុល្លារ

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាទទួលបានគម្រោងជាច្រើននិងបានជួយបង្កើន​ការងារដល់ប្រជាជននៅកម្ពុជា​រាប់​ពាន់​កន្លែងដែលជាហេតុជំរុញដល់ការរីកចម្រើនស្ទើរតែគ្រប់វិស័យផងដែរ ជាពិសេសនោះគឺវិស័យអចលនទ្រព្យ និងសំណង់។

ជាកស្ដែង កាលពីសប្ដាហ៍មុនគិតត្រឹមថ្ងៃទី១៩ ដល់ថ្ងៃទី២៤(មួយសប្ដាហ៍) CDC បានអនុម័តគម្រោងរហូត១០ គឺត្រឹមតែមួយ​សប្ដាហ៍ ​ដែលាមានតម្លៃសរុបជាង៤៤ លានដុល្លារ។

១)“ZHEJIANG CHISHUN FOAM CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២,១ លាន ដុល្លារអាមេរិក និងអាចបង្កើត​ការងារ​បាន​​ចំនួន ១៤១កន្លែង។

២) “XIN CHI XING PACKAGING CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើត​ការងារ​បាន​ចំនួន ២១០នាក់។

៣) “CHIANG CU WIRE & CABLE CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាច​បង្កើត​ការងារបានចំនួន ២៤៣កន្លែង។

៤) “GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំង​វិនិយោគស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។

៥) “WING ART LIGHTING AND GIFTWARE CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿង​បង្គុំ​អំពូល​ភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុន​វិនិយោគ​ប្រមាណ ៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់។

៦)“HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៩០កន្លែង។

៧) “YU YUE HANDBAG CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅ​ភូមិក្នុង​វាំង​ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៤៧កន្លែង។

៨)“YA ZHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទី​តាំងវិនិយោគ​ស្ថិតនៅផ្លូវជាតិ​លេខ៣ ​គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង។

៩)“SUO FEIYA (CAMBODIA) APPAREL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៣កន្លែង។

១០) “HYUNDAI PACKAGING (CAMBODIA) II CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈបន្ទាប់បន្សំ ដែល​មាន​​ទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លាន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០២ កន្លែង។

More information visit: https://www.business-cambodia.com/public/article/in-just-one-week-the-cdc-approved-10-projects-totaling-over-44-million

Leave a Reply

Your email address will not be published. Required fields are marked *