News

Check out real estate news updates

ត្រឹមដើមឆ្នាំសោះទុនវិនិយោគលើវិស័យសំណង់ កើនឡើងប្រមាណ១៧៨%

វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជា ដោយ កន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាព នេះ កំពុង តែពុះកព្រ្ជោលយ៉ាងខ្លាំង ហើយវានឹងនៅតែបន្តកើនឡើងនាពេលអនាគត។

ចំណែកការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី១ ឆ្នាំ២០១៨ គឺត្រូវបានគាំទ្រ ដោយកត្តា សំខាន់ ៗ ចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។

បើតាមប្រសាសន៍របស់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បានឲ្យដឹងថាទុនវិនិយោគនៅក្នុងវិស័យសំណង់នៅកម្ពុជាគិតត្រឹមដើមឆ្នាំ២០១៩ មាន រហូតដល់ប្រមាណ ៨២៩រយលានដុល្លារដែលកើនឡើងរហូតដល់ ១៧៨% បើធៀបនិងឆ្នាំ២០១៨។

ឯកឧត្តមក៏បានបន្តទៀតថា គម្រោងសាងសង់ដែលមានអញ្ញាប័ណ្ឌមានចំនួនប្រមាណ ២៣០៧ ក្រុមហ៊ុន ហើយមានស្ថាបត្យករចំនួន ៥០០នាក់ និងវិស្វករប្រមាណជាង ៣ម៉ឺននាក់។

បច្ចុប្បន្នវិស័យសំណង់និងវិស័យអចលនទ្រព្យ កំពុងតែដើរតួយ៉ាង សំខាន់ក្នុងការជួយ ទ្រទ្រង់ កំណើន សេដ្ឋកិច្ចជាតិ ដែលនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា វិស័យអចលនទ្រព្យ ក៏ដូចជាសំណង់តូចធំ ជាច្រើនបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង មិនថានៅក្នុងក្រុង ឬនៅតាមខេត្ត ដែលធ្វើឲ្យវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ដែល រួមជាមួយ វិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ។

សូមបញ្ជាក់ផងដែរថា កម្ពុជាកំពុងក្លាយជាប្រទេសមួយ ដែលសក្កានុពលខ្លាំងនៅ ក្នុងវិស័យ អចលនទ្រព្យ និងសំណង់ដែលបានអូសទាញអ្នកវិនិយោគជាច្រើនមកបណ្តាក់ទុនរកស៊ី នៅកម្ពុជា ជាពិសេសវិនិយោគិនចិន។

Source From: https://business-cambodia.com/2019/03/12/by-the-beginning-of-the-year-investment-in-the-construction-sector-increased-by-178/

 

Leave a Reply

Your email address will not be published. Required fields are marked *