News

Check out real estate news updates

ត្រឹមខែតុលាឆ្នាំ២០១៨នេះវិស័យអចលនទ្រព្យរកចំណូលរយលានដុល្លារជូនកម្ពុជា

សកម្មភាពដ៏ខ្លាំងខ្លានៃអាជីវកម្មអចលនទ្រព្យបានរកចំណូលរយលានដុល្លារជូនកម្ពុជាក្នុងឆ្នាំ២០១៨ នេះបើយោងតាមការអះអាងរបស់អគ្គនាយកដ្ឋានពន្ធដារ។

តាមការបញ្ជាក់របស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារទៅកាន់បណ្តាអ្នកសារព័ត៌មានក្នុងកម្មវិធី«វេទិការពន្ធដារ»កាលពីពេលថ្មីៗនេះការប្រមូលពន្ធអចលនទ្រព្យក្នុងឆ្នាំ២០១៨មានការកើនឡើងខ្លាំងបើធៀបទៅនឹងឆ្នាំមុន។

ឯកឧត្តមបានប្រសាសន៍យ៉ាងដូច្នេះថា៖«ការប្រមូលពន្ធអចលនទ្រព្យល្អលើសពីឆ្នាំទៅប្រមាណជា៣០ភាគរយជាពិសេសពន្ធប្រថាប់ត្រា»ដោយសារប្រជាជនមានទំនុកចិត្តទៅលើអាជីវកម្មអចលនទ្រព្យ។

ក្នុងន័យនេះដែរ ឯកឧត្តម គង់ វិបុលបានគូសបញ្ជាក់ថា៖ «អាជីវកម្មនៃអចលនទ្រព្យមានការកើនឡើងខ្លាំងមែនទែនទោះបីជាឆ្នាំបោះឆ្នោតក៏ដោយក៏ប្រជាជនទុកចិត្តហើយមានភាពប្រាកដប្រជាថាដីនឹងឡើងថ្លៃគាត់ សម្រុកទិញមែនទែន»។

ជាក់ស្តែង តាមការបញ្ជាក់ដដែលរបស់ឯកឧត្តមគិតត្រឹមថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចផែនការប្រមូលពន្ធរហូតដល់ទៅ ៩៦.៣០ ភាគរយដែលនេះគឺស្មើទៅនឹងទឹកប្រាក់ប្រមាណជា ១៨៥២លានដុល្លារអាមេរិក។ ក្នុងនោះដែរ ពន្ធអចលនទ្រព្យបានចូលរួមចំណែករហូតដល់ទៅ ១៥ ភាគរយនៃពន្ធសរុបដែលនេះគឺស្មើទៅនឹងទឹកប្រាក់រហូតដល់ទៅប្រមាណជា ២៧៧ លានដុល្លារអាមេរិក។

Source From: http://www.construction-property.com/khread-news-1479/

Leave a Reply

Your email address will not be published. Required fields are marked *