News

Check out real estate news updates

តំបន់​ផ្លូវ ៦០ម៉ែត្រ​នឹង​ក្លាយជា​កន្លែង​ដើរ​ផ្សារ​ដ៏​ពេញនិយម​នា៥ឆ្នាំ​ខាងមុខ

ភ្នំពេញ៖ ផ្សារ​ទំនើបធំៗចំនួន៣ក្នុងនោះ​ពីរ​កំពុង​សាងសង់ និង១កំពុងស្ថិត​ក្នុង​គំរោង​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ នឹង​ប្រែក្លាយ​តំបន់​នេះ​ជា​មជ្ឈមណ្ឌល​ដើរ​ទិញ​ទំនិញ​ធំជាងគេ និង​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ននេះ​ផ្សារ​ទំនើប​ស្ថិតក្នុង​គំ​រោង​បុរី​ប៉េង ហួត ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង៦ហិកតា​កំពុង​សាងសង់ ហើយ​ផ្សារ​មួយទៀត​នៅក្បែរនោះ គឺ​គម្រោង​ផ្សារ​របស់​បុរី​ជីព ម៉ុង​បាននិងកំពុង​សាងសង់​ផងដែរ ហើយ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ EAON MALL3 បាននិងកំពុង​គ្រោង​សាងសង់​នៅ​តំបន់​នេះ នាពេលខាងមុខ​ផងដែរ។

ការរីកចម្រើន​តំបន់​នេះ សមស្រប​នឹង​ការលើកឡើង​របស់​អតីត​វីរ​ស្ថាបត្យករ​កម្ពុជា លោក​បណ្ឌិត​វណ្ណ ម៉ូលីវណ្ណ ដែល​ធ្លាប់​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ពង្រីក​ទីក្រុង​ភ្នំពេញ ទៅកាន់​ភាគខាងត្បូង ដោយសារ​ដី​តំបន់​នេះ​មាន​ភាព​ទំនេរ​ច្រើន សណ្ឋាន​ដី​ខ្ពស់​មិន​ប្រ ឈម​ការ​លិច​ទឹក និង​មាន​ខ្យល់អាកាស​ល្អ​បរិ​សុ​ទ្ឋ។

ជាមួយនឹង​ទស្សនវិស័យ​ចំពោះមុខ និង​រៀបចំ​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មី​នេះ សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​សាលាក្រុង​ប៉ារីស​ដើម្បី​សិក្សា​រួមគ្នា​ពី​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ទាក់ទង​នឹង​ការកើនឡើង​នូវ​យានយន្ត ការបំពុល​ទឹក​កខ្វក់ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ​សមស្រប​ជា​តំបន់​ដែលមាន​ភាព​បៃតង និង​ត្រៀម​រៀបចំ​នគរូបនីយកម្ម​ឲ្យ​មាន​ភាពល្អប្រសើរ និង​អាចឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ​នៅ​តំបន់​នេះ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ថា តំបន់​នេះ​ពិតជា​មានការ​រីកចម្រើន​លឿន រួមទាំង​តម្លៃ​ដីធ្លី​បាន​ហក់​ឡើង​ខ្ព

ស់​លឿន​ផងដែរ ប៉ុន្តែ​តំបន់​នេះ​ត្រូវការ​ពេលវេលា​ប្រមាណ៥ឆ្នាំ​ទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​នានា​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា មុនពេល​តំបន់​នេះ​នឹង​ប្រែក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នាពេល​អនាគត។

តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE បាន​រកឃើញថា រហូតមកទល់​ពេលនេះ​នៅ​រាជធានី​ភ្នំពេញ មាន​ផ្សារ​ទំនើប​ជាតិ និង​អន្តរជាតិ​ចំនួន២៨បានបញ្ចប់ និង​ដាក់​ឲ្យ​ដំណើរការ ខណៈ​ឆ្នាំ២០១៨នេះ​មាន​ផ្សារ​ទំនើប ផ្សារ​បែប​សហគមន៍​ចំនួន១២នឹង​បើក​ដំណើរការ​ជា​បន្តបន្ទាប់​ផងដែរ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *