News

Check out real estate news updates

តំបន់ឧដុង្គហាក់កំពុងស្រូបបេះដូងអ្នករកស៊ីដីធ្លីខណៈប្លង់គោលនៃការអភិវឌ្ឍ បានបង្ហាញខ្លួន

តំបន់ ភ្នំព្រះរាជទ្រព្យ ឬហៅថា ភ្នំឧដុង្គ បាននឹងកំពុងទាក់ទាញវិនិយោគគិនជាច្រើនលើវិស័យអចលនទ្រព្យ ខណៈរដ្ឋាភិបាលកម្ពុជា បានស្ថាបនាផ្លូវដើម្បី ភ្ជាប់ទៅកាន់តំបន់ទេសចរ មួយនេះ ព្រមទាំងរៀបចំប្លង់គោល នៃការអភិវឌ្ឍន៍តំបន់សក្តានុពលនេះរួចរាល់។

រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំតំបន់រមណីយដ្ឋាន ភ្នំព្រះរាជទ្រព្យ ឲ្យក្លាយទៅជាតំបន់ចំនួន៩ ក្នុងនោះរួមមាន៖

១. ជាតំបន់ បេតិកភណ្ឌវប្បធម៌ភ្នំព្រះរាជទ្រព្យ

២. តំបន់វប្បធម៌សាសនា​

៣. តំបន់កំសាន្ត

៤. តំបន់ទីផ្សារសហគមន៍

៥. តំបន់ទីតាំងចំណត

៦ តំបន់ស្នាក់នៅលំហែកាយ

៧. តំបន់ភូមិធម្មជាតិប្រជាពលរដ្ឋ

៨. តំបន់ប្រារព្ធពិធីផ្សេងៗ

៩. តំបន់តូបសម្រាកញាំអាហារ

ដោយសារគម្រោងរបស់រដ្ឋជាច្រើននៅតំបន់នេះ បានធ្វើ​ឲ្យ ​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​នេះកើនឡើង បើ​ទោះបី​ តម្លៃហាក់នៅទាប បើធៀបទៅនឹងតំបន់ទេសចណ៍ដទៃដែល​មាន​ចម្ងាយ​ប្រហាក់​ប្រហែល​ទៅ​នឹង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​ពេល​តំបន់​ភ្នំ​ព្រះរាំជ​ទ្រព្យ​នេះ​មានការ​រៀបចំ​រួច​ហើយ​នោះ តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​នឹង​ឡើងថ្លៃ​បន្ថែម​ទៀត ដែលនេះជាឱកាស ក្នុងការចាប់ផ្តើមវិនិយោគ។ នេះបើយោងតាមការធ្លាប់លើកឡើងរបស់ លោក ង៉ែត ជូ ។

លោកបានបន្ថែមថា ម្យ៉ាងវិញទៀត ឧដុង្គ​ជា​តំបន់​ខ្ពង់រាប ហើយ​ភាគច្រើន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​សំខាន់​ៗ (​លេខ​៤ និង​៥) ។ ផ្លូវ​លេខ​៥១ កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ហើយ​សង្ឃឹម​នឹង​បញ្ចប់​នៅ​២​ឆ្នាំ​ទៀត ។ ដូចនេះ​ផ្អែក​លើ​អំណោយទាន​ខាងលើ​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​សក្តានុពល​ខ្ពស់ ។

ដោយសម្លឹងឃើញសក្តានុពលនេះ ហើយមានចិត្តចង់សម្រួលដល់ការវិនិយោគរបស់ ប្រជាពលរដ្ឋខ្មែរ ឲ្យមានឱកាសវិនិយោគលើវិស័យដីធ្លី ក្រុមហ៊ុន វិមានអចលនទ្រព្យ បានពុះឡូតិ៍ ទំហំ ៥X២០ ម៉ែត្រ ក្នុងតម្លៃ ៥០០០ដុល្លារ ទៅ ៨០០០ដុល្លារអាមេរិក ។

លោក Jason Him បានប្រាប់ថា ដីឡូតិ៍របស់ក្រុមហ៊ុនលោកស្ថិតនៅភូមិ ត្រពាំងពុទ្ធ្រា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ជាប់ រោងចក្រធំជាងគេនៅ កម្ពុជា ជីវ៉ាយហ្វេសិន ព្រមទាំងស្ថិតនៅជាប់ភ្នំព្រះរាជទ្រព្យ ដែលមានមន្ទីពេទ្យ សាលារៀន ជិតផ្សារឧត្តុង ជាពិសេសស្ថិតនៅក្បែរ សួនឧស្សាហកម្មវ៉ាយសេវេន ( សួនឧស្សាហកម្មក្បាលអូរ) ដែលនៅពេលទិញហើយ អាចប្រកបអាជីវកម្មបាន ឬ អាចសាងសង់ផ្ទះរស់នៅបានភ្លាមៗ ថែមទៀតផង។

More information visit: https://www.business-cambodia.com/public/article/oudong-seems-to-be-sucking-the-heart-of-landlords-as-the-blueprint-for-development-unfolds

Leave a Reply

Your email address will not be published. Required fields are marked *