News

Check out real estate news updates

តំបន់ភ្នំបូកគោកំពុងទាក់ទាញគម្រោងវិនិយោគថ្មីៗខណៈជិតក្លាយជាទីក្រុងវៃឆ្លាតនាពេលខាងមុខ

បើយោ​ងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃ​លើសំណើរសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ(ទំហំដីមិនលើសពី ១០ ហិកតា) ចំនួន ៤គម្រោង។

គម្រោងចំនួន៤ រួមមាន៖ឧទ្យានជាតិព្រះមុនីវង្ស(បូកគោ)ភូមិសាស្ត្រខេត្តកំពត និងឧទ្យានជាតិព្រះសីហនុ​(រាម)ខេត្តព្រះសីហនុ ដែលគម្រោងទាំង៤នេះ ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យរួចហើយ។

កិច្ចប្រជុំមានគោល​បំណងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍លទ្ធផលដែល​ក្រុមការងារបានចុះសិក្សា ជាពិសេសការពិនិត្យ​លើសក្តានុពល​ទេសចរណ៍ធម្មជាតិ អភិរក្សធនធានធម្មជាតិ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រងសំណល់រឹង-រាវ និង​​កំណត់នូវការប្រឈម និងផលប៉ះពាល់នានាជាមុន ដើម្បីរៀបចំរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យសម្រេច។

គួរជម្រាបផងដែរថា នៅតាមតំបន់ទេសចរណ៍នានា ឬតំបន់កម្សាន្តកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង​ពីសំណាក់​វិនិយោគិន​​​ដែលកំពុងតែបន្តបណ្តាក់ទុនវិនិយោគនូវគម្រោងជាច្រើនជាក់ស្ដែង តំបន់ភ្នំបូកគោជា​ដើមកំពុងតែទាក់ទាញ​នូវ​គម្រោងវិនិយោគអភិវឌ្ឍន៍ជាច្រើន។

ម៉្យាងវិញទៀត បើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម និងសំណង់អំពីប្លង់​គោលប្រើប្រាស់​ដីក្រុង​បូកគោ បានឱ្យដឹងថាចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដី​គម្រោងអភិវឌ្ឍន៍​ក្រុងបូកគោ​គឺសំដៅ​រៀបចំនិង​អភិវឌ្ឍន៍​ ភ្នំបូកគោ ជាក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុភ្នំ សមុទ្រ​ដ៏ពិសិដ្ឋគ្មាន២នៃរាជា​ណា​ចក្រកម្ពុជា។

More information visit: https://www.business-cambodia.com/public/article/bokor-mountain-area-is-attracting-new-projects-as-it-becomes-an-upcoming-smart-city

Leave a Reply

Your email address will not be published. Required fields are marked *