News

Check out real estate news updates

តោះទៅស្វែងយល់ពីចំណុចពិសេសនៃគំរោង Sea Gate Suite តម្លៃ២០០លានដុល្លារ

ភ្នំពេញ: ខុនដូប្រណីតSea Gate Suiteដែលគ្រោងបោះទុនវិនិយោគ២០០លានដុល្លារអាមេរិកបានចាប់ផ្តើមប្រកាសលក់ ជាមួយនឹងស្ថានភាពទីផ្សារក្នុងវិស័យនេះមានភាពអំណោយផល សម្រាប់អ្នកវិនិយោគដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនឹងលំនៅដ្ឋានបែបសហកម្មសិទ្ឋបែបនេះនៅតំបន់ឆ្នេរ។

ស្របពេលទីផ្សារខុនដូមានតម្រូវការល្អប្រសើរ ការលក់ខុនដូក្នុងគំរោងSea Gate Suiteបាន និងកំពុងទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជន ទាំងអតិថិជនក្នុងស្រុកនិងជនបរទេស។ ខុនដូSea Gate Suiteជាគំរោងខុនដូមានកំពស់រហូតដល់៤៣ជាន់ ស្ថិតនៅតាមបណ្តោយឆ្នេរជ័យជំនះ ជាតំបន់ផ្លូវប្រសព្វ ដែលជាទីតាំងអាចគយគន់ទេសភាពសមុទ្រ បានយ៉ាងប្រណីត។

ខេត្តព្រះសីហនុ ជាទីតាំងមានសក្តានុពលសម្រាប់វិនិយោគ ស្របពេលអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិនចូលទៅកាន់តែច្រើន ហើយអ្វីកាន់ពិសេសលក្ខខ័ណ្ឌបង់ប្រាក់មានភាពអំណោយផល”។ ស្របពេលដែលតម្លៃស្នាក់នៅតាមសណ្ឋាគារឡើងថ្លៃ បន្ទប់សណ្ឋាគារកំពុងខ្វះខាត ការវិនិយោគខុនដូសម្រាប់ជួលពិតជាល្អប្រសើរ ដោយអ្នកទិញហើយអាចជួលត្រលប់បានទទួល៨ភាគរយនៃទុនវិនិយោគរបស់ពួកគេ”។

ខុនដូSea Gate Suiteបានចាប់ផ្តើមជាមួយតម្លៃចាប់ពី៧ម៉ឺនដុល្លារឡើងទៅ និងតម្លៃខ្ពស់ជាងនេះអាស្រ័យលើទំហំបន្ទប់ និងជាន់និមួយៗ។ អ្នកទិញតម្រូវឲ្យបង់ប្រាក់ត្រឹម១ភាគរយសម្រាប់ឆ្នាំទី១ បង់២ភាគរយសម្រាប់ឆ្នាំទី២ និង៣ភាគរយសម្រាប់ឆ្នាំទី៣។

តំណាងក្រុមហ៊ុនវិនិយោគគំរោងនេះបានឲ្យដឹងផងដែរថា អតិថិជនជាវខុនដូនេះ នឹងទទួលបានការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយឈុត ហើយលំនៅដ្ឋានរបស់ពួកគេប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យាSmart Home ដែលអាចបញ្ជាបិទបើកប្រព័ន្ឋអគ្គិសនី ដោយប្រើប្រាស់ត្រឹមទូរស័ព្ទដៃ និងការបញ្ជាពីចម្ងាយ។

បច្ចុប្បន្ននៅខេត្តព្រះសីហនុមានគំរោងខុនដូជាច្រើនកំពុងសាងសង់ដូចជាគំរោង Blue Bay, Sunshine Bay, DSeaview, Royal Bay,ជាដើម។

អ្នកនាងអាន សុធីនានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា ទីផ្សារខុនដូនៅខេត្តព្រះសីហនុ ដែលរំពឹងដាក់ចូលទីផ្សារឆ្នាំនេះ មានប្រមាណ៨០០យូនីត ខណៈគំរោងភាគច្រើនកំពុងសាងសង់ និងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។អ្នកនាងបន្តថា ចំនួនខុនដូនៅខេត្តព្រះសីហនុនៅមានកម្រិតនៅឡើយ ខណៈអ្នកវិនិយោគជាច្រើនកំពុងឆ្ពោះទៅកាន់ខេត្តនេះ ដែលធ្វើឲ្យមានតម្រូវការលំនៅដ្ឋានកើនឡើងយ៉ាងប្រសើរ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាអ្នកខេត្តព្រះសីហនុ មិនទាន់យល់និងចាប់អារម្មណ៍វិនិយោគលើខុនដូទេ អ្នកវិនិយោគភាគច្រើនៗតែអ្នកទៅពីចម្ងាយ និងជនបរទេស”។អ្នកនាងបន្តថា “តម្លៃខុនដូនៅទីនោះគិតជាមធ្យមមានតម្លៃចន្លោះពី១០០០ ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃដែលខ្ញុំគិតថាមានភាពសមរម្យសម្រាប់ស្ថានភាព និងលក្ខខ័ណ្ឌសេដ្ឋកិច្ចរបស់ខេត្តនេះ”៕

Leave a Reply

Your email address will not be published. Required fields are marked *