News

Check out real estate news updates

តោះទៅមើល ផែនទីប្លង់គោលប្រើប្រាស់ដីធ្លីនៅក្រុងសៀមរាប ដល់ឆ្នាំ២០៣៥

ខេត្តសៀមរាបជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃ ប្រាសាទអង្គរវត្ត ដ៏​ល្បី​ល្បាញ​និង ប្រាសាទបុរាណដទៃទៀតជាច្រើន ហើយក្រុងសៀមរាបក៏កំពុងប្រែក្លាយ​រូបរាងជាក្រុង​ទំនើបតាមរយៈ​កំណើន​សណ្ឋាគារ ​ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយ​វិស័យទេសចរណ៍។

ចំណែកវិស័យអចលនទ្រព្យនៅក្រុងសៀមរាបវិញក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ហើយបានទាក់ទាញ​អ្នកវិនិយោគ​បរទេសជាច្រើនមកវិនិយោគនៅកម្ពុជាដែលបានប្រើប្រាស់អចលនទ្រព្យជាច្រើនដើម្បីធ្វើការសាងសង់និងអភិវឌ្ឍន៍ទី ក្រុងសៀមរាបឲ្យមានភាពទាក់ទាញកាន់តែខ្លាំងទៀត។

ចំពោះការប្រើប្រាស់ដីនៅក្រុងសៀមរាបយើងអាចដឹងបាននៅក្នុងផែនទីប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥ ដែលនៅក្នុងនោះយើងអាចដឹងអំពី៖

១.ប្រភេទដែលអាចសាងសង់បាន

មានតំបន់ជាច្រើនដែលអាចសាងសង់បានដូចជា៖តំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់ទេសចរណ៍វប្បធម៌ តំបន់រដ្ឋបាលនិងសាធារណៈ តំបន់លំហរសាធារណៈនិងផ្ទៃបៃតង តំបន់វប្បធម៌និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

២.ប្រភេទដីកម្រិតការសាងសង់

ប្រភេទដីកម្រិតការសាងសង់មានដូចជា៖ តំបន់១គឺរមណីយដ្ឋានមានប្រាសាទ តំបន់ទី២គឺឧទ្យានបុរាណវត្ថុត្រូវការ តំបន់ការពារព្រៃលិចទឹកបឹងទន្លេសាប ផ្ទៃទឹក អូរ ប្រឡាយ បឹង តំបន់កសិកម្ម និងតំបន់ការពារទួលប្រាសាទ។

ម៉្យាងវិញទៀត ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប មានចក្ខុវិស័យសំដៅរៀបចំ និងអភិវឌ្ឍន៍ ក្រុងសៀមរាបឲ្យទៅជាប៉ូលបេតិកភ័ណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក តាមរយៈកាជំរុញ៣គឺ៖

  • លើកកម្ពស់កិច្ចការពារ និងអភិរណ្សបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ
  • ធុរកិច្ច សេវាកម្ម និងផលិតផល ទេសចរណ៍សម្បូរបែបប្រកបដោយគុណភាពខ្ពស់ ដែលភ្ញៀវទេសចរណ៍អាចមានអារម្មណ៍ជិតស្និទ្ធទៅនិងប្រវត្តិសាស្រ្ត វប្បធម៌
  • ក្រុងដែលមានគុណភាពបរិស្ថាន។

Leave a Reply

Your email address will not be published. Required fields are marked *