News

Check out real estate news updates

តោះទៅមើលដីទាំង៣ប្រភេទ ដែលថោកៗ តែអាចលក់បានថ្លៃ

ការរកស៊ីដីធ្លី ក៏ដូចគ្នាដែរ មុននឹងសម្រេចវិនិយោគលើវា អ្នកត្រូវច្បាស់ក្នុងចិត្តថា វាជាប្រភេទដី ដែល​នឹងធ្វើ​ឲ្យអ្នកចំណេញភ្លាមៗ មិនចំណាយពេលរងចាំវា ឡើងថ្លៃ ។ ថ្ងៃនេះ Business Cambodia នឹងលើកឡើង​ពី​ប្រភេទដី​ចំ​នួន​៣ប្រភេទដែលអ្នកអាចទិញក្នុងតម្លៃថោក តែអាចលក់ចេញវិញបានតម្លៃថ្លៃនោះគឺ៖

១. ដីព្រៃ ឬទំនាបជាងផ្លូវ(ជាប់ផ្លូវធំ)

អាចជាព្រេងសំណាង ដែលយូរៗទើបជួប ហើយអាចនិយាយបានថា មកពី ម្ចាស់ដីគាត់ខ្វះចំណេះដឹងលើវិស័យនេះ ដោយគាត់គិតថា ដីគាត់ទាបជាងផ្លូវ ឬដីនោះសុទ្ធតែព្រៃ គ្មានអាចធ្វើអ្វីបានឡើយ ដាំដំណាំក៏មិនល្អ គាត់ក៏សម្រេចចិត្តលក់ចេញ ដោយមិនបានគិតពីការកែឆ្នៃ។ ដែលនេះជាឱកាសសម្រាប់​អ្នកមានទស្សនៈវែងឆ្ងាយ អាចមើលឃើញដីនោះជាពេជ្រ មិនទាន់ឆ្នៃទៅវិញ។ បើដីនោះជាដីព្រៃ គាត់គ្រាន់តែឈូសឆាយ ឬដីទាបជាងផ្លូវគ្រាន់តែចាក់ដីបំពេញឈូសឆាយឲ្យស្អាតស្មើដីផ្លូវ(ផ្លូវធំ)នោះតម្លៃដីរបស់អ្នកនឹងឡើងភ្លាមៗតែម្តង ត្បិតតែការចាក់ដីបំពេញយើងអាចចំណាយច្រើនបន្តិចក៏ពិតមែន ប៉ុន្តែយើងអាចគិតគូរទូរទាត់នៅពេលយើងលក់ដីនោះចេញវិញ ដីម្ចាស់មានបំណុល។

២. ដីដែលម្ចាស់ជាប់បំណុល

នៅពេលដែលម្ចាស់ដី មានបំណុលជាប់នឹងខ្លួន ប្រាកដណាស់ការលក់នោះអាចចុះថ្លៃ ហើយនៅពេលនោះអ្នកអាចទិញវាទុក ដើម្បីលក់ចំណេញ។

៣. ទិញដីមុនពេលរដ្ឋឬក្រុមហ៊ុនឯកជននឹងទៅអភិវឌ្ឍ

ការដែលយើងអាចទិញដីនៅតំបន់ដែលរដ្ឋ ឬ ក្រុមហ៊ុនឯកជនទៅអភិវឌ្ឍ ទាល់តែយើងជាអ្នកតាមដាន់ពត៌មានច្រើន ។ នោះនៅពេលដែលយើងមានតំណឹង ថាគេទៅអភិវឌ្ឍនៅតំបន់ណា យើងត្រូវទៅទិញដីនៅទីនោះឲ្យបានមុនអ្នកនៅតំបន់នោះ ដឹងតំណឹងនោះ។ ដូចនេះឱកាសចំណេញរបស់អ្នកពិតជាមានច្រើន។

Source From: https://business-cambodia.com/2018/11/12/all-the-3-types-that-are-cheaper-but-can-be-sold-at-a-price/

Leave a Reply

Your email address will not be published. Required fields are marked *