News

Check out real estate news updates

តោះទៅដឹង ពីពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់

ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។

ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។មូលដ្ឋានកំណត់ពន្ធគឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាម ទីក្រុង និងតាម​តំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយ​តម្លៃដីមិន​បានប្រើប្រាស់​យ៉ាង​យឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។

ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។កម្មសិទ្ធិករនៃដីធ្លីជាប់​ពន្ធមាន​ភារកិច្ចត្រូវគណនា​ប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស ០១ច្បាប់។

Source From: https://business-cambodia.com/2018/11/14/tax-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *