News

Check out real estate news updates

តោះទៅដឹងពីតម្លៃដីធ្លីនៅព្រះសីហនុបន្តិចមើល ថាឡើងដល់កម្រិតណាហើយ

ដោយសារសន្ទុះនៃការចូលមករស់នៅខេត្តព្រះសីហនុជាច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ជនជាតិចិន និងការវិនិយោគ​ ពីក្រុមហ៊ុនចិនជាច្រើន បានធ្វើឲ្យតម្លៃនៃអចលនទ្រព្យតំបន់នោះ កើនឡើងជាលំដាប់។

កញ្ញា មុំ ចាន់ធី ជាភ្នាក់ងារអចលនទ្រព្យ នៅព្រះសីហនុ បានប្រាប់ Business Cambodiaថា អចលនទ្រព្យ​នៅ​ព្រះសីហនុ ហាក់កើនឡើងជារៀងរាល់ថ្ងៃ ជារៀងរាល់ម៉ោង ដោយមិនអាចនឹកស្មានដល់ឡើយ ដោយកាលពីប៉ុន្មានឆ្នាំមុន ពោលនៅពេលដែលចិនមិនទាន់បានសម្រុកចូលមករស់នៅ និងវនិយោគ ។

កញ្ញា បានបន្តថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅតំបន់ឆ្នេរសមុទ្រ អូរឈើទាល បានកើនឡើងរហូតដល់ ៣០០០ ទៅ ៤០០០​ដុល្លារអាមេរិក ចំណែកឯ តំបន់ China Town ពោលគឺនៅតំបន់អូត្រេស កញ្ញា បានប្រាប់ថា ឡើងថ្លៃខ្ពស់ផងដែរ ដែល១ម៉ែត្រការ៉េ មានតម្លៃរហូតដល់ពី ៥០០ទៅ ៧០០ រហូតដល់ ១៥០០ដុល្លារអាមេរិក។

ជាមួយគ្នានេះ នៅតំបន់កណ្តាលក្រុង ពោលគឺនៅជិតតោ២ មានតម្លៃដល់៥០០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។ នៅអូរ១ អូរ២ និង អូ៣ មានតម្លៃប្រមាណ ៥០០ ទៅ ៧០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។ ឯអូ៤ អូរ ៥បានតម្លៃធូរថ្លៃជាងតំបន់ផ្សេងៗ ពោលគឺមានតម្លៃ ៣០០ ទៅ ៤០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។

កញ្ញា បានបន្ថែមផងដែរថា មិនត្រឹមតែការទិញលក់ នោះទេ ដែលកើនឡើង ប៉ុន្តែតម្លៃនៃការជួល ផ្ទះ ឬដី ក៏កើនឡើងផងដែរ  ដែលការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ បើផ្ទះមាន៣ទៅ៤បន្ទប់ អាច​ជួល​បាន​ចន្លោះ៣០០០ទៅ៤០០០ដុល្លារ​ក្នុង​មួយខែ​ឬអាចច្រើនជាងនេះ ប្រសិនបើជនជាតិចិនគេត្រូវការ។

Source From: https://business-cambodia.com/2018/10/01/sihanoukville-land-prrise-2018/

Leave a Reply

Your email address will not be published. Required fields are marked *