News

Check out real estate news updates

តើ​អ្នកជំនាញ​នៅ​កម្ពុជា វិភាគ​លើ​មូលដ្ឋាន​អ្វី​ក្នុង​វដ្ត​នៃ​ការរីកចម្រើន​វិស័យអចលនទ្រព្យ

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​បានលើកឡើង​ស្រដៀង​គ្នា​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹងមាន​ភាព​រីកចម្រើន​ខ្លាំង និង​រយៈពេល​វែង​បន្តទៀត។

លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន​អចលនវត្ថុ Century21 Imperial Property បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​អបអរ​ក្រុមហ៊ុនCentury21ចំនួន៨ ដែល​ទទួលបាន​ពានរង្វាន់​ចំនួន៨ ពី​សហរដ្ឋអាមេរិក​កាលពីពេលថ្មីៗនេះ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹងមាន​ភាព​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត ក្រោម​ការបោះឆ្នោត​នាពេលខាងមុខ​នេះ។លោក​បន្តថា ហេតុនេះ​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​នានា ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​ពង្រីក​សក្តានុពល​របស់​ខ្លួន និង​ជំរុញ​ទំនុកចិត្ត​ក្នុង​វិស័យនេះ។

លោក​បន្តថា “ការរីកចម្រើន​វិស័យ​អចលនវត្ថុ​កម្ពុជា នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន ដល់​ប្រទេសជាតិ ហើយ​ការរីកចម្រើន​នេះ​នឹង​បន្ត​រយៈពេល​វែង​បន្តទៀត។

លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property បានលើកឡើង​ស្រដៀង​គ្នា​ថា វិស័យនេះ​មាន​ឳ​កាស​រីកចម្រើន​រយៈពេល​វែង​បន្ថែមទៀត ខណៈ​ទីផ្សារ​នេះ​កំពុង​ស្រូបយក​អ្នកវិនិយោគទុន​ជាតិ និង​អន្តរជាតិ។ ហេតុនេះ​ក្រោយ​ការបោះឆ្នោតអ្វីៗនឹង​ល្អប្រសើរ​ថែមទៀត ប្រសិនជា​គ្មាន​ការប្រែប្រួល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស។

លោក​បន្តថា “ខ្ញុំ​ជឿជាក់ និង​មាន​ទំនុកចិត្ត​លើ​ទីផ្សារ​នេះ ពិសេស​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​នឹង​នាំមក​នូវ​ស្ថេរភាព​នយោបាយ និង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ប្រែប្រួល

ជា​ដុំកំភួន​ណាមួយ​នោះទេ។

អគ្គនាយក​ក្រុមហ៊ុន VUTRUST GROUP លោក គុយ វ៉ាត បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ស្ថានភាព​វិស័យ​អចលនវត្ថុ​កម្ពុជា នៅតែ​បន្ត​មាន​ភាព​រ៉ឹង​មាំ ហើយ​ក្រុមហ៊ុន​របស់​យើង​មិនទាន់​ទទួលបាន​ល​ទ្ឋ​ផល​ធំដុំ​ពេក​ទេ តែបើ​យើង​ពី​ទីផ្សារ​វិញ យើង​នៅតែមាន​ភាព​នាំមុខគេ​នៅក្នុង​ទីផ្សារ​នេះ។

លោក​បន្តថា “ក្រោយ​ការបោះឆ្នោត ស្ថានភាព​វិស័យនេះ​នឹង​រីកចម្រើន​បន្តទៀត ប្រសិនជា​ស្ថានភាព​នយោបាយ មិនមាន​ការប្រែប្រួល​ជា​ដុំកំភួន​ណាមួយ​នោះ។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​បាន​ចាក់​ចូលក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ឈានទៅ​កាន់​កម្រិត​ថ្មី​មួយទៀត ក្នុងនាម​ជាទី​ក្រុង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​អន្តរជាតិ។

លោក​គុយ វ៉ាត​បាន​បន្តថា “អ្វីដែល​ត្រូវធ្វើ​បន្ត​គឺ​ពង្រីក​សេវាកម្ម​របស់​យើង និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ទើប​យើង​អាច​ជំរុញ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *