News

Check out real estate news updates

តើអ្នកត្រូវមើលអ្វីមុនគេ នៅពេលដែលអ្នកចង់ទិញខុនដូនៅកម្ពុជា?

ខុនដូដែលជានិន្នាការថ្មីមួយនៃការរស់នៅសម្រាប់កម្ពុជាកំពុងមានការកើនឡើង ហើយក៏កំពុងចាប់យកអ្នកទិញក្នុងស្រុកជាច្រើន។ ពិតណាស់ការទិញខុនដូជាឱកាសវិនិយោគល្អបំផុត។ លំនៅដ្ឋានប្រភេទនេះអាចបង្កើតប្រាក់ចំណូលដ៏រឹងមាំចំណែកតម្លៃវិញនឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំបន្ទាប់។

ប៉ុន្តែដើម្បីការវិនិយោគលើខុនដូរបស់អ្នកជារឿងត្រឹមត្រូវ និងឆាប់ចំណេញ អ្នកត្រូវមើលចំណុចទាំង៣នេះសិនមុនពេល វិនិយោគ៖

១. ទិញនៅតំបន់ណាដែលមានជនបរទេសរស់នៅច្រើន

ការទិញខុនដូនៅតំបន់ដែលមានជនបរទេសរស់នៅច្រើន ប្រសិនបើអ្នកដាក់ជួលនោះតម្លៃឈ្នួលនឹងមានតម្លៃថ្លៃ ប្រសិនបើអ្នកចង់លក់ចេញវិញ ក៏វាថ្លៃជាងតំបន់ដែលមិនសូវមានបរទេសនៅផងដែរ

២. ទំហំមានស្តង់ដារ

ខុនដូទំហំស្តង់ដារគឺមានបន្ទប់គេងមួយ គេហដ្ឋានបន្ទប់គេង ២ និងគេហដ្ឋានបន្ទប់គេង ៣ ។ រាល់គេហដ្ឋាន សុទ្ធតែប្រើប្រាស់សម្ភាៈមានគុណភាព ទំនើប បំពាក់នូវប្រពន័្ធសុវត្ថិភាពស្តង់ដា VIP ចង្ក្រានបាយទាន់សម័យ បន្ទប់គេងធំទូលាយ បន្ទប់ទឹកមានផាសុកភាព និងមានវេរ៉ងដា គ្រប់យូនីត សម្រាប់ស្រូបខ្យល់អាកាស ចំណតរថយន្តធំទូលាយ ឃ្លឹបហាត់ប្រាណទំនើប កន្លែងស្ទីម សូណា ជាពិសេសមានអាងហែលទឹក និងស្កាយបារ ដែលស្ថិតជាន់ទី ២០ ល្អបំផុតសម្រាប់អតិថិជនលំហែរកំសាន្ត ។

៣. ក្រុមហ៊ុនសាងសង់មានបទពិសោធន៍ឬទេ

ការមើលទៅលើក្រុមហ៊ុនសាងសង់ គឺដើម្បីធានាថា គុណភាពសំណង់ និងការដេគ័រផ្សេងៗមានគុណភាព។

Source From: https://business-cambodia.com/2018/11/13/what-did-you-do-first-when-you-want-to-buy-condo-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *