News

Check out real estate news updates

តើអចលនទ្រព្យនឹងទៅជាយ៉ាងណាបើនៅឆ្នាំ២០៣០កម្ពុជាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់?

បច្ចុប្បន្នកំណើននៃភ្ញៀវទេសចរក៏ធ្វើឱ្យវិស័យអចលនទ្រព្យមានការរីកចម្រើនថែ​មមួយកម្រិតទៀតដែរ ខណៈតម្រូវ​ការ​ស្នាក់នៅក៏មានកាន់តែច្រើននៅពេលអ្នកធ្វើដំណើរកម្សាន្តមានកំណើន។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះបានឱ្យដឹងថាអ្នកវិនិយោគចិនប្រមាណ២ពាន់នាក់កំពុងចង់ហក់ចូលប្រឡូក​ក្នុងវិស័យ​ទេសច​រណ៍​នៅកម្ពុជាដែលមានគោលបំណងក្នុងការបង្កើតជាសណ្ឋាគារ កាស៊ីណូ រមណីយដ្ឋាន និងខុនដូសម្រាប់​បំពេញ​តម្រូវការដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា។

បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ដើម្បីចូលរួមយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ទេសចរណ៍វ័យ​ឆ្លាត​ដែលជាមុំ១​ ក្នុងចំណោមមុំយុទ្ធសាស្ត្រមួយក្នុងការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ពិសេសដើម្បីចូលរួម​សម្រេចបាន​តាម​ចក្ខុ​វិស័យទេសចរណ៍កម្ពុជាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ និង១៥លានាក់ នៅឆ្នាំ២០៣០ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនបានរៀបចំ សិក្ខាសាលា​ស្តីពី​ការពិគ្រោះយោបល់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រជំរុញអភិវឌ្ឍន៍ទេសចរណ៍វ័យឆ្លាត (smart tourism) ឆ្នាំ (២០១៩-២០៣០)។

ការស្រាវជ្រាវបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្មក្នុងវិស័យទេសចរណ៍ គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន​ដើម្បី​បង្កើន​​​ភាពប្រកួតប្រជែង (Competitiveness) និងធានានិរន្តភាព (sustainability) នៃវិស័យទេសចរណ៍​កម្ពុជាស្រប​តាម​ចក្ខុវិស័យដែលបានកំណត់។

ទាំងនេះហើយជាចំណុចបង្ហាញថាវិស័យអចលនទ្រព្យនៅតែរឹងមាំហើយកាន់តែរីកចម្រើនឡើងព្រោះថានៅពេលដែលតម្រូវការស្នាក់នៅកាន់តែមាននោះការសាងសង់ផ្ទះស្នាក់នៅ សណ្ឋាគារ ខុនដូ នៅតែផុសឡើងដដែលដោយ​ពុំទាន់ឃើញ​មាន​សញ្ញាណាមួយដែលបញ្ជាក់ថាវិស័យមួយនេះធ្លាក់ចុះនៅឡើយទេ។

Source From: https://www.business-cambodia.com/public/article/cambodia-is-about-to-receive-15-million-international-tourists-in-2030

Leave a Reply

Your email address will not be published. Required fields are marked *