News

Check out real estate news updates

តើលក្ខណៈសម្បត្តិភ្នាក់ងារអចលនទ្រព្យបែបណា ដែលកម្ពុជាកំពុងត្រូវការ?

ភ្នាក់ងារអចលនទ្រព្យមានច្រើនណាស់នៅពេលបច្ចុប្បន្ន តែបុគ្គលជោគជ័យហាក់មានចំនួនតិចតួចបំផុត បើធៀបចំនួនជាក់ស្តែងនៃភ្នាក់ងារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ភាពបរាជ័យ ឬជោគជ័យទាំងឡាយ កើតចេញពីខ្លួនឯងផ្ទាល់តែម្តង ដែលមានការតស៊ូព្យាយាម ឬឆ្លាតវៃប៉ុណ្ណា ក្នុងក្តោបក្តាប់ឱកាសល្អៗចំពោះមុខ និងការបង្កើតឱកាសកម្រិតណា ដើម្បីទទួលបានភាពជោគជ័យ។ ខាងក្រោមនេះជាចំណុចសំខាន់ខ្លះៗដែលអាចជួយអ្នកបាន៖

មានក្រុមហ៊ុនស្របច្បាប់៖ ការបង្កើតក្រុមហ៊ុនដែលស្របច្បាប់គឺពិតជាមានសារៈសំខាន់ណាស់ដែលធ្វើអោយអតិថិជនមានភាពជឿទុកចិត្ដ និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសតាមរយៈការបង់ពន្ធជួនរដ្ឋ។ មានក្រុមហ៊ុនដែលស្របច្បាប់ធ្វើការដូចជាមានដំបូលការពារអ្នកតាមផ្លូវច្បាប់ពេលមានរឿងអ្វីមួយកើតឡើង តែបើក្រុមហ៊ុនមិនស្របច្បាប់ទេងាយបរាជ័យនៅពេលណាប្រព័ន្ធច្បាប់រឹតបន្ដឹង ហើយការរកស៊ីមានហានិភ័យខ្ពស់ផងដែរ។

មានចំណេះដឹង៖ ចំណេះដឹងពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ មិនថាជាការរស់នៅប្រចាំថ្ងៃ ឫរកស៊ីមុខរបរអ្វីនោះទេ ប៉ុន្ដែចំណេះដឹងដើម្បីរកស៊ីវិស័យអចលនទ្រព្យអោយទទួលបានជោគជ័យគឺអ្នកត្រូវចេះលើជំនាញផ្សេងៗដូចជា៖ ចំណេះដឹងផ្នែកអចលនទ្រព្យ៖ផ្នែកនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលចង់រកស៊ីខាងនឹង អ្នកត្រូវដឹងថាផ្ទះប្រភេទនេះតម្លៃប៉ុន្មាន ដីនឹងតម្លៃប៉ុន្មាន ភូមិសាស្រ្ដនៅតំបន់នឹងមានតម្លៃប៉ុន្មានអ្នកត្រូវដឹង បើអ្នកមិនដឹងទេអ្នកមិនអាចយកលុយពីអ្នកទិញនិងអ្នកលក់បានទេ អ្នកគុកចេដែលពូកែគឺអាចយកលុយពីអ្នកមានបាន។

ដឹងច្បាស់ពីស្ថានភាពនយោបាយ៖ ស្ថានភាពនយោបាយគឺមានឥទ្ធិពលទៅដល់វិស័យអចលនទ្រព្យ ពេលណាដែលស្ថានភាពនយោបាយមិនល្អធ្វើឲ្យវិស័យអចលនទ្រព្យអាចនិងជាប់គាំង។ ចំណេះដឹងហិរញ្ញវត្ថុ៖ អ្នកត្រូវចេះគ្រប់គ្រង់ហិរញ្ញវត្ថុ ប្រើប្រាស់លុយអោយចំគោលដៅ ស្របតាមពេលវេលា។ ចំណេះដឹងច្បាប់៖ ការរកស៊ីវិស័យនេះគឺពាក់ព័ន្ធនឹងច្បាប់ ទោះបីអ្នកមិនមែនជាអ្នកជំនាញផ្នែកច្បាប់តែអ្នកក៏ត្រូវដឹងខ្លះអំពីនិតិវិធី ឫកត្ដាប្រឈមផ្សេងៗដែលអ្នកអាចដោះស្រាយបញ្ហាជូនអតិថិជនបាន។

ចំណេះដឹងវប្បធម៌៖ ជាទូទៅអតិថិជនអាចជាជនបរទេសមានដូចជា ចិន អាមេរិក កូរ៉េ ជប៉ុន តៃវ៉ាន់ វៀតណាម ឫជាតិសាសន៍ផ្សេងៗទៀតដែលមកទិញអចលនទ្រព្យ ដែលអ្នកត្រូវដឹងអំពីចំណង់ចំណូលចិត្ដរបស់ភ្ញៀវនិមួយៗដើម្បីងាយស្រួលលក់តាមតម្រូវចិត្ដអតិថិជន។ ចំណេះដឹងភូមិសាស្ដ្រ៖ ត្រូវដឹងពីចំនួនប្រជា មកពីណា រស់កន្លែងណា ធ្វើអ្វីដើម្បីងាយស្រួលដល់អ្នកជ្រើសរើសទីតាំងបានល្អ។ ចំណេះដឹងភាសា៖ ការរកស៊ីបច្ចុប្បន្នអត់ចេះភាសាពិបាករកស៊ីណាស់ យ៉ាងហោចណាស់ក៏ចេះមួយ ឫពីភាសាផងដែរ។

ចំណេះដឹងទីផ្សារ៖ ដើម្បីលក់ផលិតផលអ្វីមួយបានជោគជ័យអ្នកចាំចាច់ត្រូវចេះធ្វើទីផ្សារ ផ្សព្វផ្សាយយ៉ាងណាទើបអតិថិជនស្គាល់ តម្លៃទីផ្សារខ្ពស់ឫទាប ផ្ទះប្រភេទណា ដីប្រភេទណាមានតម្លៃខ្ពស់។

តស៊ូអោយដល់កំពូល៖ មិនថារកស៊ីមុខរបរអ្វីនោះទេគឺត្រូវការពេលវេលាទំរាំតែទទួលបានជោគជ័យ ការចាប់ផ្ដើមជាលើកដំបូងតែងតែជួបការលំបាកតែយ៉ាងណានៅពេលដែលឆ្លងកាត់ការលំបាករួចហើយអ្នកនឹងមានសមត្ថភាពដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពជោគជ័យបាន។ ការរកស៊ីវិស័យអចលនទ្រព្យ​ក៏ដូចគ្នាអ្នកត្រូវចេះតស៊ូព្យាយាម យកបទពិសោធន៍ល្អៗដែលធ្វើអោយអ្នកទទួលជោគជ័យទៅបាន។

មានទំនាក់ទំនងល្អ ៖ ទំនាក់ទំនងពិតជាចាំចាច់ណាស់សម្រាប់អ្នករកស៊ី ចំពោះអ្នករកស៊ីអចលនទ្រព្យត្រូវមានទំនាក់ទំនងជិតស្និតជាមួយជាធនាគារ មីក្រូហិរញ្ញវត្ថុ ឧកញ៉ាធំៗ សមាគមធំៗ ព្រោះគាត់មានលុយ មានភ្ញៀវដែលអាចអោយអ្នកអាចរកប្រាក់ចំណូលបាន។ ភាគច្រើនអ្នកបរាជ័យមួយចំនួនគាត់មិនម៉ែននាំភ្ញៀវ តែគាត់នាំភ្ញៀវរបស់ភ្ញៀវ បានត្រឹមតែនាំ មិនមែនអ្នកទិញ​ បើមិនស្គាល់អ្នកទិញដោយផ្ទាល់ឫម្ចាស់ដោយផ្ទាល់ទេអ្នកពិបាកនិងជោគជ័យណាស់។

មានភាពស្មោះត្រង់ និងមានវិជ្ជាជីវៈ៖ ការរកស៊ីដោយមិនមានវិជ្ជាជិវៈនិងភាពស្មោះត្រង់គឺជាបរាជ័យដ៏ធំរបស់ក្រុមហ៊ុន ហើយភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះដំបូងគេបំផុត ដែលជម្រុញឲ្យការរកស៊ី និងទំនាក់ទំនងល្អរបស់ពួកគេទទួលបានជោគជ័យ ដែលផ្ទុយពីអ្នករកស៊ីផ្សេងទៀត និយមឆ្លៀតឱកាសទាញរកផលចំណេញគ្រប់កាលៈទេសៈ។

ភ្នាក់ងារអចលនទ្រព្យត្រូវតែជាមនុស្សមានបេះដូងស្មោះត្រង់ចំពោះខ្លួនឯង បើយើងស្រឡាញ់វាចេញពីបេះដូងហើយ ការងារភាគច្រើនយើងនិងខិតខំធ្វើឱ្យល្អអស់ពីចិត្ត ខិតខំតស៊ូមិនរត់ចោលបញ្ហា ទោះធំប៉ុន្មានក៏ដោយហើយតែងតែបង្កើតគំនិតថ្មីៗ ក្នុងការជំរុញការងារឱ្យដើរទៅមុខបានល្អ ជាពិសេសមានដំណោះស្រាយល្អៗ ក្នុងការដោះស្រាយបញ្ហាដែលកើតមាន៕

Source From: https://business-cambodia.com/2018/12/05/agency-of-real-estate-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *