តើផ្សាររាយរងនៅកម្ពុជាអាចនឹងបិទទ្វារឬទេ ខណៈផ្សារទំនើបធំកំពុងប្រដេញគ្នា បើក?

វត្តមានផ្សារទំនើបធំៗជាច្រើន នៅកម្ពុជា បាននឹងកំពុងប្រដេញគ្នាបើក ដំណើរការជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ដូចនេះ តើផ្សាររាយរង អាចប្រឈមនឹងការបិទទ្វារឬទេ?
លោក ប៊ុណ្ណា បានឲ្យដឹងថា ការសម្រុកចូលនៃផ្សារទំនើបធំៗនៅកម្ពុជា វាមិនមែនជាការព្រួយបារម្ភ ចំពោះផ្សាររាងរងនៅកម្ពុជានោះទេ ព្រោះបច្ចុប្បន្នជីវភាពប្រជាជននៅកម្ពុជាហាក់នៅមធ្យមភាគច្រើន មិនអាចទិញទំនិញថ្លៃៗនៅផ្សារទំនើបនោះទេ ដូចនេះទីផ្សាររាងរង នៅតែជាជម្រើសរបស់ប្រជាជនខ្មែរ នៅរាជធានីភ្នំពេញ។
ប៉ុន្តែប្រសិនបើបន្តិចទៀត បើមានផ្សារទំនើបកាន់តែច្រើនទៀតវាពិតជាមានការព្រួយបារម្ភ ព្រោះអនាគត ប្រជាជនយើង អាចនឹង មានជីវភាពបង្គួរទ្បើងដល់កម្រិតខ្ពស់ ពួកគេអាចបង្វែរផ្នត់គំនិត ចង់ប្រើប្រាស់របស់ល្អៗ ទំនើបៗ ពីផ្សារទំនើប។ ប៉ុន្តែយ៉ាងណា ចំពោះអ្នកស្ថិតក្នុងជីវភាពមធ្យមចុះក្រោមពួកគេទៅផ្សារទំនើបគឺគ្រាន់តែដើរមើល ដើរថតរូប ញាំអាហារបន្តិចបន្តួចប៉ុណ្ណោះ រួចក៏ត្រឡប់មកផ្ទះវិញ?
បើយើងក្រឡេក មកមើលភាព ជាក់ស្តែងនៅតាមផ្សារទំនើបតូចៗដូចជា ផ្សារទំនើបសុវណ្ណា រតនាផ្លាហ្សា ស៊ីធីម៉ល និងផ្សារទំនើបសូរិយា យើងឃើញថា តូបលក់ទំនិញជាច្រើនបានបិទទ្វារហើយអត្រាជួលតូបបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារចំនួនមនុស្សដើរទិញទំនិញនៅផ្សារទាំងនោះបានធ្លាក់ចុះចាប់តាំងពីផ្សារទំនើបលំដាប់អន្តរជាតិ EAON MALL បានបើកដំណើរការជាលើកដំបូងនៅកម្ពុជា។
ប៉ុន្តែអត្រានៃអ្នកដើរផ្សាររាយរងនៅរក្សាដដែល ទាំងនោះសបញ្ជាក់ថា ចំពោះទីផ្សារផ្សារទំនើប នៅពេល ដែលមានផ្សារថ្មីណាចូលមក ផ្សារទំនើបពីមុននឹងត្រូវបាត់បង់ភ្ញៀវ ។ នេះបើយោងអ្នកបម្រើការម្នាក់ក្នុងផ្សារទំនើបសុវណ្ណា សុំមិនបញ្ចេញឈ្មោះបានប្រាប់ Business Cambodia។
បច្ចុប្បន្នផ្សារទំនើបក្នុងស្រុកមានចំនួនកើនឡើង និងខ្លះកំពុងសាងសង់ ហើយខ្លះទៀតកំពុងលេចចេញនូវរូបរាង ដែលមានទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុកសរុបប្រមាណ៦៥ផ្សារទំនើប។
ចំពោះឆ្នាំ២០១៩នេះ ផ្សារបង្កើតថ្មីមានចំនួន១០ ដែលមានកំណើនរហូតដល់ ២៥%ឯណោះដោយឡែក នៅឆ្នាំ២០២០ យើងឃើញថា កំណើនផ្សារនឹងកើនឡើង ៧០%ទៀត ដូច្នេះហើយនេះជាបញ្ហាបារម្ភដែលផ្សារធំៗមានច្រើនប្រហែលជា ៥ ទៅ ៦គម្រោងទៀត ដល់ឆ្នាំ២០២១ ។
Source From: https://www.business-cambodia.com/public/article/will-the-retail-outlet-in-cambodia-be-closed-while-the-big-shopping-mall-opens