News

Check out real estate news updates

តើប្រជាជននៅកម្ពុជាមានចំនួនប៉ុន្មាននៅឆ្នាំនេះខណៈដែលតម្រូវការលំនៅដ្ឋានកើនឡើងខ្លាំងបែបនេះ?

បច្ចុប្បន្នតម្រូវការលំនៅដ្ឋាននៅកម្ពុជាគឺកំពុងមានការកើនឡើងជាលំដាប់ ដែលបានធ្វើឱ្យវិស័យអចលនទ្រព្យ​មាន​ការរីក​ចម្រើនយ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺបានទាក់ទាញឱ្យមានការវិនិយោគ​ពីសំណាក់​វិនិយោ​គិន​​​បរទេសមកបណ្តាក់ទុននៅកម្ពុជាយ៉ាងច្រើនផងដែរ។

បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ឱ្យដឹងថា នៅបច្ចុប្បន្ននេះ មានគម្រោង​សាងសង់​សំណង់​អគារខ្ពស់ និងសំណង់អគារជាច្រើនបាន និងកំពុងដំណើរការរាប់ពាន់គម្រោង ហើយរហូត​មកដល់​ខែមិថុនា​ក្រសួងរៀប​ចំ​ដែនដី បានបន្តទទួលគម្រោងស្នើសុំសាងសង់សំណង់អគារជាច្រើន ដែលទំហំទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ អាមេរិក។

នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ ដល់គម្រោងសាងសង់ ចំនួន១ពាន់៤២០ គម្រោង និងមានផ្ទៃដីសាងសង់ចំនួន5,7លានម៉ែត្រការ៉េ ដែលមានទុន​វិនិយោគ​ប្រមាណ 2ពាន់ 742 លានដុល្លារអាមេរិក។

ក្នុងរយៈពេល4ខែក្នុងឆ្នាំ2019នេះ សំណង់លំនៅឋានមានចំនួន 2ពាន់273ខ្នង ហើយនៅទូទាំងប្រទេសមានទីក្រុងរណប បុរី​លំនៅ​ឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន 257 ទីតាំង រួមជាមួយសំណង់អគារខ្ពស់ៗចាប់ពី 5 ជាន់ឡើងទៅមាន​ចំនួន​1ពាន់241អគារ។​

ក៏ប៉ុន្តែទោះបីគម្រោងជាច្រើនកំពុងតែរំលេចខ្លួនលើទឹកដីកម្ពុជាយ៉ាងក៏ដោយ នៅតែមិនទាន់អាចបំពេញ​គ្រប់គ្រាន់​នូវតម្រូវ​ការ​លំនៅដ្ឋាន ដោយសារតែកត្តាតម្លៃព្រោះថាប្រជាជនកម្ពុជា ភាគច្រើនគឺមានចំណូលត្រឹមមធ្យម ដូច្នេះហើយ​ប្រជាជន​ភាគច្រើន​ណាស់ដែលពុំទាន់មានលទ្ធភាពទិញផ្ទះសម្រាប់ស្នាក់នៅផ្ទាល់។

ម៉្យាងវិញទៀត បើយោងតាមតារាងចំនួនប្រជាជននៅឆ្នាំ២០១៩ នេះបានឱ្យដឹងថានៅកម្ពុជាមានចំនួនប្រជាជនសរុប ប្រមាណ​ ១៦,៤៨២,៦៤៦ នាក់ ដែលឈរនៅលេខរៀងទី៧២ នៃចំនួនប្រជាជនទូទាំងពិភពលោក។

More information visit: https://www.business-cambodia.com/public/article/how-many-people-are-in-cambodia-this-year-as-housing-demand-increases

Leave a Reply

Your email address will not be published. Required fields are marked *