News

Check out real estate news updates

តើបច្ចុប្បន្នទីក្រុងភ្នំពេញមានផ្ទៃដីប៉ុន្មានខណៈមានពលរដ្ឋរស់នៅជាង២លាននាក់?

បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានផ្ទៃក្រឡាសរុបប្រមាណ៦៧៨.៤៦គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់ នៅប្រមាណ ២.២​លាននាក់ លាននាក់ ដែលមានខណ្ឌចំនួន ១២ និងមានសង្កាត់ចំនួន ៩៦សង្កាត់ ក្នុងរាជធានីភ្នំពេញ ។ដែលខណ្ឌ​ទាំង​នោះ​រួមមាន៖

១. ខណ្ឌព្រែកព្នៅ៖ មាន៥សង្កាត់ ៖ គោករកា ពន្សាំង ពញាពន់ ព្រែកព្នៅ សំរោង។

២.ខណ្ឌជ្រោយចង្វារ៖ មាន៥សង្កាត់ ៖ ព្រែកលៀប ព្រែកតាសេក ជ្រោយចង្វារ បាក់ខែង កោះដាច់

៣. ខណ្ឌសែនសុខ៖ មាន៦សង្កាត់ ក្រាំងធ្នង់ ឃ្មួញ ភ្នំពេញថ្មី គោកឃ្លាង ទឹកថ្លា អូរបែកក្អម

៤. ខណ្ឌមានជ័យ៖ មាន៧សង្កាត់ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ចាក់អង្រែលើ ចាក់អង្រែក្រោម។

៥. ខណ្ឌឬស្សីកែវ ៖មាន៧សង្កាត់  ទួលសង្កែទី១ ទួលសង្កែទី២ ស្វាយប៉ាក គីឡូម៉ែត្រលេខ៦ ឬស្សីកែវ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២។

៦. ខណ្ឌ៧មករា៖ មាន៨សង្កាត់  អូរឬស្សីទី១ អូរឬស្សីទី២ អូរឬស្សីទី៣ អូរឬស្សីទី៤ មនោរម្យ មិត្តភាព វាលវង់ បឹងព្រលឹត។

៧.ខណ្ឌច្បារអំពៅ ៖មាន៨សង្កាត់  ព្រែកប្រា ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធន៍ ក្បាលកោះ ព្រែកឯង ព្រែកថ្មី វាលស្បូវ)

៨. ខណ្ឌទួលគោក៖ មាន១០សង្កាត់  ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ ផ្សារដេប៉ូទី៣ ទឹកល្អក់ទី១ ទឹកល្អក់ទី២ ទឹកល្អក់ទី៣ បឹងកក់ទី១ បឹងកក់ទី២ ផ្សារដើមគរ បឹងសាឡាង)

៩. ខណ្ឌដូនពេញ ៖១១សង្កាត់ ផ្សារថ្មីទី១ ផ្សារថ្មីទី២ ផ្សារថ្មីទី៣ បឹងរំាង ផ្សារកណ្តាលទី១ ផ្សារកណ្តាលទី២ ចតុមុខ ជ័យជំនៈ ផ្សារចាស់ ស្រះចក វត្តភ្នំ)

១០. ខណ្ឌចំការមន ៖ មាន១២ សង្កាត់ ទន្លេបាសាក់ បឹងកេងកងទី១ បឹងកេងកងទី២ បឹងកេងកងទី៣ អូឡាំពិក ទួលស្វាយព្រៃទី១ ទួលស្វាយព្រៃទី២ ទំនប់ទឹក ទួលទំពូងទី១ ទួលទំពូងទី២ បឹងត្របែក ផ្សារដើមថ្កូវ។

១១. ខណ្ឌពោធិ៍សែនជ័យ ៖មាន១៣សង្កាត់ ត្រពាំងក្រសាំង ភ្លើងឆេះរទេះ ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ សំរោងក្រោម បឹងធំ កំបូល កន្ទោក ឳឡោក ស្នោរ។

១២. ខណ្ឌដង្កោ ៖ មាន១៣សង្កាត់ ដង្កោ ពងទឹក ព្រៃវែង ព្រៃស ក្រាំងពង្រ ប្រទះឡាង សាក់សំពៅ ជើងឯក គងនយ ព្រែកកំពឹស រលួស ស្ពានថ្ម ទៀន។

គួរជម្រាបផងដែរថា បារាំងនិងសិក្សារពីគម្រោងពង្រីករាជធានីភ្នំពេញឲ្យមានទំហំធំជាងបច្ចុប្បន្នក្នុងពេលដ៏ឆាប់ខាងមុខនេះ។

Source From: https://business-cambodia.com/2018/11/06/about-phnom-penh/

Leave a Reply

Your email address will not be published. Required fields are marked *