News

Check out real estate news updates

តើនិន្នាការថ្មីនៃការអភិវឌ្ឍន៍ខុនដូនៅកម្ពុជានឹងជួយអ្វីខ្លះដល់ទីផ្សារក្នុងពេលបច្នុប្បន្ននេះ?

និន្នាការនៃការអភិវឌ្ឍន៍ខុនដូនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាននិងកំពុងផ្លាស់ប្តូរទៅរកទីផ្សារតម្លៃសមរម្យក្រោយពីការចំណេញពីការវិនិយោគដោយការដាក់ខុនដូជួលត្រឡប់ទៅវិញសម្រាប់ទីផ្សារតម្លៃខ្ពស់មានការធ្លាក់ចុះ ហើយថាតើការប្រែប្រួលនេះមានន័យយ៉ាងណាសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់ភ្នាក់ងារចលនទ្រព្យអន្តរជាតិ CBRE Cambodia ស្តីអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញសម្រាប់ត្រីមាសទី ២ ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យបាននិងកំពុងកើនឡើងដែលក្នុងនោះ ត្រីមាសទី២ នៃឆ្នាំ ២០១៩ នេះ មានគម្រោងខុនដូចំនួន ៨ ឬស្មើនឹងខុនដូចំនួន ៥,៨៥៣ យូនីតបានបន្ថែមចូលទៅក្នុងទីផ្សារ ហើយភាគច្រើននៃគម្រោងនេះ គឺជាប្រភេទខុនដូតម្លៃសមរម្យ។

ប្រមាណជា ៥៦ ភាគរយ ឬ ៣,២៥២ យូនីតនៃយូនីតសរុបដែលបានដាក់បន្ថែមក្នុងទីផ្សារ គឺជាគម្រោងដែលមានតម្លៃសមរម្យ ហើយភាគច្រើននៃគម្រោងថ្មីៗទាំងនេះ គឺស្ថិតក្នុងខណ្ឌសែនសុខ ជ្រោយចង្វារ និងខណ្ឌមានជ័យ។

តាមការបញ្ជាក់របស់ អ្នកនាង អាន សុធីតា ប្រធានក្រុមហ៊ុន CBRE Cambodia និន្នាការនៃការផ្លាស់ប្តូរនេះ គឺដោយសារការចំណេញពីការវិនិយោគដោយការដាក់ខុនដូជួលត្រឡប់ទៅវិញសម្រាប់ទីផ្សារតម្លៃខ្ពស់មានការធ្លាក់ចុះ ដែលកន្លងមកត្រូវបានវិនិយោគដោយវិនិយោគិនបរទេស។

អ្នកនាងថ្លែងថា៖ «កន្លងមកទីផ្សារខុនដូគឺផ្តោតទៅលើបរទេស គាត់វិនិយោគនៅក្នុងស្រុកខ្មែរទទួលបានការជួលត្រឡប់មកវិញពី៨ ទៅ១០ភាគរយ តែឥឡូវចំណូលពីការជូលនឹងគឺវាធ្លាក់ចុះ វានៅត្រឹមតែ៦ភាគរយទេ»។

«ទីផ្សារខុនដូរវាមិនសូវមានសក្តានុពលទេសម្រាប់បរទេស ហេតុនេះបានជាអ្នកអភិវឌ្ឍន៍គាត់មានការពិបាកក្នុងការលក់ទៅឲ្យអ្នកវិនិយោគក្រៅស្រុក អញ្ចឹងគាត់ត្រូវតែបន្តផ្តោតទៅលើអ្នកដែលគាត់ទិញសម្រាប់ប្រើប្រាស់ចុងក្រោយ» អ្នកបានបន្ថែម។

តាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា ការសំដៅទៅរកការអភិវឌ្ឍន៍គម្រោងតម្លៃសមរម្យដែលមានតម្លៃប្រមាណជា ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េឬ ៧៥០០០ ដុល្លារអាមេរិកក្នុងមួយួនីតនេះ គឺជាសញ្ញាល្អសម្រាប់ទីផ្សារខុនដូ។

អ្នកនាងថ្លែងថា៖ «ទំនោរនឹងគឹជោគជ័យ ទីផ្សារក្នុងស្រុកគឺជាទីផ្សារមួយដែលមានគ្រឹះ អគារខុនដូនឹងមានមនុស្សស្នាក់នៅ ប្រសិនបើគាត់លក់ទៅឲ្យបរទេស វានឹងធ្វើឲ្យទីផ្សារមានហានិភ័យដោយសារគាត់វិនិយោគអត់បានមកនៅខុនដូនឹងទេ»។

More information visit: https://www.construction-property.com/khread-news-1935/

Leave a Reply

Your email address will not be published. Required fields are marked *