News

Check out real estate news updates

តើទំនប់កប់ស្រូវបឹងតាមោក អាចមានវិសាលភាពវិនិយោគជាងតំបន់៦០ម៉ែត្រឬទេ?

ជាបឹងធម្មជាតិ ជាអាងស្តុកទឹកធំបំផុតនៅភាគខាងលិចនៃភ្នំពេញ បឹងតាមោគ ឬកប់ស្រូវ ត្រូវបាន សម្លឹងឃើញឱកាសវិនិយោគជាច្រើនពីសំណាក់វិនិយោគជាតិ និងអន្តរជាតិ។

ត្បិតតែតំបន់នេះ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន នៅ​មិនទាន់​ល្អ​គ្រប់គ្រាន់​ ពោលគឺ​នៅមាន​កង្វះខាត​នូវប្រព័ន្ធ​ទឹក ហើយមិន ទាន់មានគម្រោងធំអ្វីមួយលេចឡើងនៅឡើយ ប៉ុន្តែអ្នកជំនាញមួយរូបបនាមើលឃើញថា ​វិសាលភាព​នៃការ​វិនិយោគ​នៅក្បែរ​តំបន់​អភិរក្ស​បឹង​តាមោក មាន​ទំហំ​ធំធេង​ជាង​តំបន់ផ្លូវ ៦០​ម៉ែត្រ (មហា​វិថី​សម្តេច​ ហ៊ុន សែន)។

កាលពី​ខែ​កុម្ភៈ ឆ្នំាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​កំណត់​ផ្ទៃបឹង​តាមោក ដែល​មាន​ទំហំ ៣២៣៩,៧​ហិកតា ដើម្បី​ទុកជា​សម្បត្តិ​របស់​រដ្ឋ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​ចាក់ដី​រំលោភ​បំពាន។

បឹង​តាមោក ជាបឹង​ធម្មជាតិ ហើយ​ក៏ជា​អាងស្តុកទឹក​ធំ​បំផុត​នៅភាគ​ខាងលិច​ឆៀង​ខាងជើង នៃ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បច្ចុប្បន្ន​បឹងមួយ​ចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។ តួយ៉ាង ដូចជា បឹងកក់ កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ស៊ូកាកូអ៊ីន (Shukaku Inc) បឹងពោងពាយ កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប (L.Y.P Group) ជាដើម៕

តំបន់នេះ មានទំនាក់ទំនងជាមួយនឹងខណ្ឌព្រែកព្នៅ ដែលជាខណ្ឌដែលកំពុងអភិវឌ្ឍឥតឈប់ឈរ។ បើតាម​របាយការណ៍​វាយតម្លៃ​ដីធ្លី​របស់​ក្រុមហ៊ុន Key Real Estate គិតត្រឹម​ដំណាច់​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា តម្លៃដី​ក្នុងខណ្ឌ​ព្រែកព្នៅ​សម្រាប់​ការ​ប្រើប្រាស់​លើ​លំនៅឋាន​មាន​តម្លៃ​ចាប់ពី ៩០ដុល្លារ​អាមេរិក​ឡើងទៅ ខណៈ​តម្លៃដី​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​មាន​តម្លៃ​ចាប់ពី ៣៣០ដុល្លារ​អាមេរិក​ឡើងទៅ។

Source From: https://business-cambodia.com/2018/11/24/kob-srov/

Leave a Reply

Your email address will not be published. Required fields are marked *