News

Check out real estate news updates

តើតំបន់ណាល្អបំផុត សម្រាប់ការវិនិយោគអភិវឌ្ឍន៍លើខុនដូ?

តំបន់សំខាន់ៗនៅក្រុងភ្នំពេញមួយចំនួនកំពុងមានសក្តានុពលខ្លាំង លើការវិនិយោគអគារពាណិជ្ជកម្ម ខុនដូរ អាផាមិនជាដើមអាស្រ័យលើទីតាំងភូមិសាស្ត្រតំបន់ និងចំនួនស្ថិតិប្រជាជនជាដើម។ ចំណែកតំបន់បឹងកេងកងត្រូវបានគេសង្កេតឃើញថា មានអគារខុនដូរច្រើន បើធៀបនិងតំបន់ផ្សេងទៀតក្នុងក្រុងភ្នំពេញ។

អគារពាណិជ្ជកម្មមានការិយាល័យ ខុនដូរ មានច្រើនជាងគេ ស្ថិតនៅខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ មាត់ទន្លេ និងខណ្ឌដូចពេញ រាប់ពីផ្លូវមុនីវង្ស ផ្លូវព្រះសីហនុ ម្តុំវាំង និងអគារ កាណាឌីយ៉ា Vantanak Tower ជាដើម សុទ្ធសឹងតែមានអគារពាណិជ្ជកម្មធំៗ រីកដុះដាលនៅទីនោះ។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate មានបញ្ជាក់ថា «មូលហេតុរុញច្រានឱ្យអគារពាណិជ្ជកម្មនេះរីកដុះដាលឡើង មកពីទីតាំងនេះមានសក្តានុពល និងជាតំបន់ធ្វើពាណិជ្ជកម្មចំណាស់ជាងគេ បើធៀបខណ្ឌផ្សេងទៀតនៃទីក្រុងភ្នំពេញ។ ជាពិសេសខណ្ឌសំខាន់ទាំង២នេះ មានដង់ស៊ីតេប្រជាពលរដ្ឋច្រើនជាង រឹងរឺតតែធ្វើឱ្យវិនិយោគិនបោះទុនវិនិយោគលើអគារពាណិជ្ជកម្ម ខុនដូរទំនើបជាដើម»។

បន្ថែមពីលើនេះ លោកហឹម សីហា អ្នកជំនាញខាងវាយតម្លៃអចនទ្រព្យ លើឡើងថា តំបន់មានសក្តានុពលសម្រាប់ខណ្ឌចំការមក(បឹងកេងកង) ពេញនិយមផ្នែករកស៊ី ជាពិសេសអគារពាណិជ្ជកម្មធំៗ ព្រោះខណ្ឌនេះចំណាស់ជាងគេ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ងាយស្រួលអភិវឌ្ឍន៍អគារធំៗ។

បន្ថែមពីលើនេះ លោកស្រីអាន សុធីតា នាយិការក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ថ្លែងប្រាប់Business Cambodia កន្លងមកថា នៅបឹងកេងកង់១ ជាតំបន់អំណោយផល្អបំផុតសម្រាប់ខុនដូរ។ ហើយបើចង់ជោគជ័យលើការអភិវឌ្ឍន៍ខុនដូរ អាស្រ័យលើគុណភាព ហើយត្រូវតែផ្តោតទាំងលើអតិថិជន ជាវិនិយោគិនខ្មែរ និងបរទេស។

សូមបញ្ជាក់ថា បើទោះជាខុនដូរកំពុងមានសក្តានុពលខ្លាំង នៅតំបន់បឹងកេងកង់ក្តី តែអតិថិជនក្នុងស្រុកវិញមានក្រោម ៥%ប៉ុណ្ណោះ បានកំពុងរស់នៅខុនដូរ ហើយអាចរយៈប្រហែលជា៥ឆ្នាំទៅមុខទៀត នឹងកើតដល់១៥%នៃពលរដ្ឋខ្មែរ ដែលមានទំនោររស់នៅលើខុនដូរ។ ហើយអតិថិជន ៩៥%ទៀតសុទ្ធសឹងតែជនបរទេសមករស់នៅ និងវិនិយោគស្រុកខ្មែរ៕

Source From: https://www.business-cambodia.com/public/article/area-for-invest-condo

Leave a Reply

Your email address will not be published. Required fields are marked *