News

Check out real estate news updates

តើដីធ្លីនៅច្រកព្រំដែនទាំង២៤នៅកម្ពុជាមានឱកាសឡើងថ្លៃឬទេ?

បច្ចុប្បន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ២៤ ក្នុងនោះរួមមាន៖ ច្រកទ្វារ អាកាយាសអន្តរជាតិ ចំនួ​ន៣ ច្រកទ្វារ​កំពង់ផែអន្តរជាតិចំនួន៤ ច្រកទ្វារអន្តរជាតិចំនួន ១៧ ក្នុងនោះច្រកព្រំដែនកម្ពុជា វៀតណាម មានចំនួន ១០ កម្ពុជាថៃចំនួន ៦ និងកម្ពុជាឡាវ មានចំនួន ១។

ទាក់ទងនឹងការបើកច្រកទ្វារនេះ ដែល រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នា លើគម្រោង​បង្កើត​ច្រកទ្វារ​ព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត គឺច្រកព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់​ដំបង ច្រកទ្វារព្រំដេនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងច្រក្រំដែនអន្តរជាតិជប់គគីរ ខេត្តឧត្តរមានជ័យ។

តាមពិតទៅប្រសិនបើ គ្រាន់តែនៅច្រកព្រំដែន វាមិនអាចធ្វើឲ្យឡើងថ្លៃប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើ ព្រំដែនណាមួយ មានគម្រោងធំណាមួយឆ្ពោះទៅ ប្រាកដណាស់ តម្លៃអចលនទ្រព្យនឹងឡើងថ្លៃជាក់ជាមិនខាន។

ជាក់ស្តែងដូចជា ថ្មីៗនេះ ច្រកព្រំដែនប៉ោយប៉ែត កំពុងមានគម្រោងធំៗជាច្រើនបានចូលទៅ ដូចឆ្នេះហើយ តម្លៃអចលនទ្រព្យក៏កំពុងតែឡើងថ្លៃជាបន្តបន្ទាប់ផងដែរ។

Source From: https://business-cambodia.com/2018/11/15/real-estate-3/

Leave a Reply

Your email address will not be published. Required fields are marked *