News

Check out real estate news updates

តើគួរចូលហ៊ុនគ្នាទិញអចលនទ្រព្យ ឬគួរបង់រំលស់ម្នាក់ឯង?

មិនថាការបង់រំលស់ ឬការចូលហ៊ុនគ្នាក្នុងការវិនិយោគនោះទេ វាតែងមានគុណសម្បត្តិ និងគុណវិបត្ត ប៉ុន្តែមុននឹងសម្រេចិត្តថា ជ្រើសរើសវិធីមួយណា ក្នុងនាមយើងជាអ្នកវិនិយោគ ត្រូវសិក្សាថា តើជម្រើសមួយណា ដែលមានហានិភ័យទាបបំផុត។

លោក​ឧកញ៉ា នួន ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Khmer Founder Appraisals បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ទិញ​អចលនទ្រព្យ​បង់​រំលស់​មាន​ច្រើន​គួរសម ព្រោះ​ភាគច្រើន​គ្មាន​លទ្ធភាព​បង់​ផ្ដាច់​ទេ ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​ដែល​ចង់​មាន​លំនៅ​ឋាន​ស្នាក់​នៅ គឺ​មួយ​ចំនួន​ធំ​ទិញ​ដោយ​ការ​បង់​រំលស់​ប្រចាំខែ ។ ការបង់រំលស់ វាជាការល្អ នៅពេលដែលយើងមានប្រាក់ចំណូលច្បាស់លាស់ ប៉ុន្តែវានឹងក្លាយជាក្តីកង្វល់ ប្រសិនបើយើងមិនបានសិក្សាពីប្រាក់ចំណូលរបស់យើងឲ្យបានច្បាស់លាស់ការ​បង់​រំលស់​អចលនទ្រព្យ​ភាគច្រើន​មាន​រយៈពេល​យូរ​ឆ្នាំ ។

នៅពេលដែលអ្នកទិញអចលនទ្រព្យ ទោះជាដីធ្លី ផ្ទះសម្បែង ខុនដូ ដោយការបង់រំលស់ យើងនឹងខាតការប្រាក់ប្រាកដណាស់ ហើយប្រសិនបើយើងចង់លក់យកចំណេញ ក៏វាមិនសូវជាចំណេញប៉ុន្មានដែរ។

យោងប្រធានផ្នែកលក់ផ្ទះ អ្នកនាង ជា សុភារុណ បានប្រាប់ Business Cambodia ថា រឿងដែលល្អបំផុត បង្ហាញថា ការចូលហ៊ុនគ្នាទិញអចលនទ្រព្យ ល្អជាងការបង់រំលស់ម្នាក់ឯង។

អ្នកនាងពន្យល់ថា ការចូលហ៊ុនគ្នាគឺជាវិធីមួយដែលអ្នកអាច ទិញអចលនទ្រព្យដែលយើងចង់បាន ហើយការចូលហ៊ុនគ្នា ដោយ ៥០ភាគរយម្នាក់ ឬតាមលទ្ធិភាពរៀងខ្លួន ហើយពេលលក់យកចំណេញចែកគ្នាតាមភាគរយវិញ។ ហើយបុគ្គលដែលសាមសមជាដៃគូរចូលហ៊ុនរបស់អ្នក គឺគ្រួសារសាច់ញាត្តិ និងមិត្តភក្តិជិតស្និតបំផុត ព្រោះពួកគេមានទំនុកចិត្តលើយើង យើងក៏មានទំនុកចិត្តលើគាត់ ចឹងវាងាយស្រួលក្នុងការចាប់ផ្តើម។  តែដើម្បីបង្ការជម្លោះ ឬបញ្ហាកើតឡើងនៅថ្ងៃក្រោយយើង នៅតែត្រូវមានកិច្ចសន្យា ឬលិខិតជាលាយលក្ខអក្សរណាមួយដែលបែងចែងឲ្យច្បាស់ពីភាគហ៊ុន ភាគលាភ និងការប្រែប្រួលផ្សេងទៀតដែលអាចនឹងកើតមានឡើង។

Source From: https://www.business-cambodia.com/public/article/should-you-buy-a-property-with-partner-or-loan

Leave a Reply

Your email address will not be published. Required fields are marked *