តើគម្រោងយក្ស២នៅខេត្តស្ទឹងត្រែងអាចធ្វើឲ្យ អចលនទ្រព្យនៅតំបន់នោះកក្រើកឬទេ?

តម្លៃអចលនទ្រព្យនៅខេត្តស្ទឹងត្រែងមានការកើនឡើងនៅតាមតំបន់ដែលកំពុងមានការអភិវឌ្ឍដែលគួបផ្សំនិងគម្រោង ធំ ចំនួនពីរអូសទាញឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគធំជាច្រើន។តើគម្រោងធំៗ នៅតំបន់អភិវឌ្ឍន៍ ទាំងនោះ មានការទាក់ទាញដល់តម្លៃអចលនទ្រព្យដែរឫទេ?
គម្រោងធំទាំងពីរដែលនិងធ្វើឲ្យតម្លៃអចលនទ្រព្យមានការកក្រើកឡើងគឺ៖
គម្រោងវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែងតម្លៃ ៨០០លាន$ ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩ ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០ ភាគរយ។
អាកាសយានដ្ឋានខេត្តស្ទឹងត្រែង ដែលត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក ដែលរាជរដ្ឋាភិបាលកំពុងតែស្វែងរកដៃគូរឯកជនដើម្បីសាងសង់ និងគម្រោងអភិវឌ្ឍន៍តំបន់សៀមប៉ាងខាងលិច ខេត្តស្ទឹងត្រែងដែលក្រុមហ៊ុនបរទេសស្នើរកម្ពុជាឲ្យមានការអភិវឌ្ឍឡើងវិញ។
ដោយមើលឃើញថាខេត្តស្ទឺងត្រែងមានសក្កានុពលយ៉ាងខ្លាំងក្លាលើផ្នែកទេសចរណ៍ផងដែរជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយយ៉ាងមាំដែលតំបន់សក្ដានុពលទេសចរណ៍ធំៗមានចំនួន៤គឺ៖
១. តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុង និងជុំវិញក្រុង។
២. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេមេគង្គ ព្រំប្រទល់ប្រទេសឡាវ ខេត្តព្រះវិហារ និងខេត្តក្រចេះ។
៣. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេសេសាន។
៤. តំបន់ឧទ្យានជាតិវីរជ័យ និងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជនជាតិ។
សក្កានុពលនៃតំបន់ទេសចរណ៍និងគម្រោងអភិវឌ្ឍន៍ទាំងនោះនិងផ្លាស់ប្តូរមុខមាត់ថ្មីខេត្តស្ទឹងត្រែងនាពេលខាងមុខ។
Source From: https://business-cambodia.com/2019/02/11/2-big-project-in-stung-treng-make-it-possible-for-the-real-estate-to-shake/