News

Check out real estate news updates

តើខណ្ឌណាខ្លះនៅភ្នំពេញ ដែលមានតម្លៃដីថ្លៃជាងគេ និងតម្លៃដីថោកជាងគេ?

ដីធ្លីនៅរាជធានីភ្នំពេញ ហាក់កំពុងឡើងដល់កម្រិតកដប ដែលវាមិនអាចឡើងថ្លៃទៀតបាននោះទេ ព្រោះ វាបានឡើងថ្លៃរួចទៅហើយ ។

ថ្ងៃនេះ Business Cambodia នឹងបង្ហាញពីខណ្ឌមួយចំនួន ដែលតម្លៃអចលនទ្រព្យថ្លៃជាងគេងនិងថោកជាងគេ។

យោងតាមប្រសាសន៍របស់ លោកឧកញ៉ា ច្រឹក សុខនីម បានឲ្យដឹងថា បច្ចុប្បន្ន​ដែល​អចលន​ទ្រព្យ​មាន​តម្លៃ​ខ្ពស់​ជាង​គេ គឺស្ថិតនៅ សង្កាត់​បឹង​កេង​កង ដោយ​បច្ចុប្បន្ន​ដី​នៅ​ទីនោះ​មាន​តម្លៃ​ចាប់​​ពី ​៤ ៥០០0 ​ដុល្លារ​​ឡើង​ទៅ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ។

បើគិតត្រឹមចុងឆ្នាំ ២០១៨ ដី​ក្នុង​ខណ្ឌចំការមន មាន​តម្លៃ​ចន្លោះ​ពី ១៥០០ ដុល្លារ ទៅ​ដល់ ៩៥០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ ខណៈ​ខណ្ឌ​ដូនពេញ មាន​តម្លៃ​ចន្លោះ​ពី ២ ០០០ ដុល្លារ​រហូត​ទៅ​ដល់ ១២០០០ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ ។

នៅក្នុង​ខណ្ឌ ៧ មករា មាន​តម្លៃ​ចន្លោះ​ពី ២២០០ ដុល្លារ ដល់ ៧៥០០ ដុល្លារ ក្នុង ១ ម៉ែត្រ​ការ៉េ ខណៈ​តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​ទួលគោក​ក្នុង​អំឡុង​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ១៧០០ ដុល្លារ​ទៅ​ដល់ ៥០០០ ដុល្លារ ។

តំបន់សែនសុខ នៅតាមបណ្តោយផ្លូវធំៗក្នុងតំបន់ដដែលនេះតម្លៃដីឡើងដល់ ៧០០ដុល្លារ​ទៅ​១,០០០​​ដុល្លារក្នុង​មួយ​ម៉ែត្រការ៉េ។ សម្រាប់ដីនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ច​ន្លោះផ្លូវ១០០៣ និងផ្លូវហាណូយ​តម្លៃ​កើន​ឡើងដល់១,៥០០ដុល្លារទៅ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​។

ដូចគ្នានេះដែរ លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd  មានប្រសាសន៍ថា តំបន់ដែលដីធ្លីមានតម្លៃថ្លៃជាងគេក្នុងក្រុងភ្នំពេញមាន៖ ខណ្ឌចំការមន(បឹងកេងកង១, ទន្លេបាសាក់) ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់ភ្នំពេញថ្មី។

នៅបឹងកេងកង១ និងទន្លេបាសាក់នៅផ្លូវមេ ឬផ្លូវធំ និងផ្លូវកែងមាន​តម្លៃថ្លៃចាប់​ពី៦០០០​-៦៥០០​ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។ តែសម្រាប់តម្លៃទូទៅវិញចាប់ពី ៤០០០-៤៥០០​ដុល្លារក្នុង​មួយម៉ែត្រ​ការ៉េ។នេះបើអ្វីដែលលោកស្រីបញ្ជាក់។

ដោយឡែក យោងតាមការសិក្សាពីអ្នកជំនាញផ្នែកអចលនទ្រព្យ បានឲ្យដឹងថា ដីដែលមានតម្លៃទាជាងគេ គឺដីនៅខណ្ឌជាយៗក្រុង រួមមាន ខណ្ឌព្រែកព្នៅ ខណ្ឌពោធិសែនជ័យ ជាដើម។

នៅជាយក្រុង ជាក់ស្តែង ខណ្ឌព្រែកព្នៅ នៅភ្នំបាសិទ្ធ ដីធ្លីហាក់នៅធូរថ្លៃនៅឡើយ ដែលដីស្រែមានតម្លៃចន្លោះពី ៤០ ទៅ ៥០ដុល្លារ រីឯដីជាប់ផ្លូវធំ ឬដីលំនៅឋាន មានតម្លៃ ១០០ ទៅ ២០០ដុល្លារប៉ុណ្ណោះ។​

Source From: https://business-cambodia.com/2019/02/24/which-districts-in-phnom-penh-have-the-most-expensive-land-and-the-cheapest-land-prices/

Leave a Reply

Your email address will not be published. Required fields are marked *