News

Check out real estate news updates

តើកំណើនថ្លៃពន្ធអចលនទ្រព្យក្នុងទីក្រុងភ្នំពេញនឹងធ្វើឲ្យតម្លៃដីកើនឡើងថែមទៀតដែរឬទេ?

នៅក្នុងមួយរយៈចុងក្រោយនេះ តម្លៃដីនៅក្នុងតំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ដោយសារតែវត្តមានវិនិយោគិនបរទេសយ៉ាងច្រើន។ ដោយសារតែ កំណើនការវិនិយោគបរទេសនេះហើយ រដ្ឋាភិបាលបានសម្រេចចិត្តកែប្រែតម្លៃពន្ធដីថ្មីនៅទីក្រុង ដើម្បីទាញយកថវិកាជាតិបន្ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ការកែប្រែតម្លៃពន្ធដីនេះ ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលដល់តម្លៃដីនៅទីក្រុងភ្នំពេញផងដែរ។ គេប៉ាន់ប្រមាណថា តម្លៃដីនឹងមានការកើនឡើងយ៉ាងហោច ណាស់ចំនួន៣០% លើសតម្លៃដីកាលពីឆ្នាំកន្លងទៅ។ ស្វែងរយល់ពីពន្ធលើអចលនទ្រព្យ

យោងតាមសេចក្តីប្រកាសស្តីពីការ​កំណត់​មូលដ្ឋាន​គិតពន្ធ​ប្រថាប់​ត្រា ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ ​ឬ​សិទ្ធិ​កាន់​កាប់​​អចលនទ្រព្យបានចាត់យកខណ្ឌបួនចូលជាតំបន់មួយ។ ខណ្ឌទាំងបួននោះ រួមមាន ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌ៧មករា

សូមបញ្ជាក់ផងដែរថា តម្លៃពន្ធថ្មីនេះមានតម្លៃប្រកៀកគ្នាទៅនឹងតម្លៃជាក់ស្តែងក្នុងទីផ្សារ ដែលអាចស្មើនឹង៧០ ឬ ៨០%នៃតម្លៃជាក់ស្តែង។

ផ្អែកតាមសេចក្តីប្រកាស ដីដែលស្ថិតនៅសងខាងផ្លូវសំខាន់ៗដូចជាផ្លូវព្រះនរោត្តម ផ្លូវព្រះសីហនុ និងផ្លូវមុនីវង្ស មានការកើនឡើងចំនួនប្រមាណជាង៦០%។ តួយ៉ាងដីនៅតំបន់នោះតម្រូវឲ្យមានការបង់ពន្ធត្រឹម ១,៥០០ ដុល្លារ ក្នុងពេលបច្ចុប្បន្ន ប៉ុន្តែវានឹងកើនឡើងដល់ ៤,៥០០ ដុល្លារនៅពេលដែលគេចាប់ផ្តើមអនុវត្តប្រកាសថ្មីនោះ។

ស្រដៀងគ្នានេះដែរ ដីនៅតំបន់ផ្សេងៗ ដែលសំបូរទៅដោយសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏មានអត្រាកំណើនប្រហែលគ្នានេះដែរ ដូចជាតម្លៃដីស្ថិតនៅម្តុំផ្សារថ្មី សូរិយា ផ្សារអូឡាំពិច ព្រះនរោត្តមសហព័ន្ធរូស្ស៊ី និងហ្សាលដឺហ្គោល ដែលមានការកើនឡើងលើសពី ៧០% ស្មើនឹង ៤,០០០ ដុល្លារ ក្នុងមួយម៉ែតការ៉េ។ មិនតែប៉ុណ្ណោះដីនៅម្តុំផ្លូវកម្ពុជាក្រោម ផ្លូវម៉ៅសេទុង ផ្លូវត្រសក់ផ្អែម ព្រះស៊ីសុវត្ថិ ផ្លូវនេរុ បានកើនដល់តម្លៃ ៣,០០០ ដុល្លារ ក្នុងមួយម៉ែតការ៉េ។

តាមការសង្កេតឃើញតម្លៃដែលទាបបំផុតក្នុងតំបន់ ដែលមានខណ្ឌទាំង ៤ នោះ គឺយ៉ាងហោចណាស់ ៥០០ ដុល្លារ ក្នុងមួយម៉ែតការ៉េដែរ។ ទោះបីជាការកែប្រែតម្លៃពន្ធថ្មីនេះ អាចជួយបំពេញថវិកាជាតិ តែវាក៏អាចធ្វើឲ្យសកម្មភាពពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសតំបន់ទាំង ៤ នោះមានតម្លៃខ្ពស់ហួសពីធម្មតា ដែលធ្វើឲ្យវិនិយោគិនត្រូវគិតគូរ ឲ្យបានម៉ត់ចត់មុនសម្រេចចិត្តធ្វើសកម្មភាពពាណិជ្ជកម្មណាមួយ។

Source From: https://www.realestate.com.kh/km/news/Phnom-Penh-property-tax-fees-set-to-increase-then-land-prices-increase/

Leave a Reply

Your email address will not be published. Required fields are marked *