News

Check out real estate news updates

តើការសំណង់ផ្ទះដុះកាន់តែច្រើន តម្លៃវាអាចចុះថោកឬទេ?

សំណង់នៃអគារខុនដូ ខ្ពស់ៗ បុរី ផ្ទះល្វែង វីឡាភ្លោះ វីឡាកូនកាត់ ចេះតែដុះឡើងកាន់តែច្រើនឡើងៗនៅកម្ពុជា ដូចនេះសំណួរសួរថា តើសំណង់ទាំងនោះដុះកាន់តែច្រើន តម្លៃរបស់វា អាចនឹងធ្លាក់ដែរឬទេ?

យើងតាមលោក អុីម វីរះ ថៅកែ រីឡេករីហ្សតបានប្រាប់ Business Cambodiaថា ទោះជាសំណង់ផ្ទះកើនឡើង​ច្រើនយ៉ាង​ណាក៏ដោយ ក៏វាមិនធ្លាក់ថ្លៃនោះដែរ ដោយសារ​តែ​កំណើន​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ តម្រូវ​ការ​ទិញ​ផ្ទះ​កាន់​តែ​កើន​ឡើង ។

លោកបានបន្តថា ការកើនឡើងនៃសំណង់ផ្ទះ មកពីកម្ពុជាមានតម្រូវការច្រើន ទើបអ្នកវនិយោគ កាន់តែ​សាងសង់កាន់​តែ​ច្រើន ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់តម្រូវការ។ ហើយបច្ចុប្បន្នគឺជាឱកាសដ៏ល្អសម្រាប់ ការវិនិយោគផ្ទះសម្បែង ព្រោះបើអ្នក​នៅតែ​រងចាំ តម្លៃវាចេះតែកើនឡើង មិនងាយនឹងធ្លាក់នោះទេ។ ហើយវាក៏ជាឱកាសដ៏ល្អដែលអ្នកអាចជ្រើសរើស​ផ្ទះដែល​អ្នកពេញចិត្ត និងត្រូវទីតាំង។

តែយ៉ាងណាក៏ដោយ មិនមែនថាផ្ទះទាំងអស់មិនធ្លាក់ថ្លៃនោះទេ វាអាចនឹងធ្លាក់ថ្លៃប្រសិនបើ ផ្ទះនោះមានបញ្ហាអ្វីមួយកើត​ឡើង ដូចជាម្ចាស់ផ្ទះជាប់បំណុល ឬផ្ទះខុសទីតាំងហើយគ្មានតម្រូវការជាដើម។

Source From: https://business-cambodia.com/2018/11/08/is-more-house-construction-worth-more-affordable/

Leave a Reply

Your email address will not be published. Required fields are marked *