News

Check out real estate news updates

តើការធ្លាក់ចុះសេដ្ឋកិច្ចចិនអាចនឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាឬយ៉ាងណា?

វិស័យអចលនទ្រព្យនៅកម្ពុជាគឺមានការបោះទុនវិនិយោគយ៉ាងច្រើនពីសំណាក់វិនិយោគិនចិន ដែលបានចូលរួមចំណែក​ធ្វើឱ្យ​​​​​​វិស័យ​នេះមានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្ដែងបច្ចុប្បន្ននេះ គម្រោងធំៗ​របស់វិនិយោគិនចិន​ជាច្រើនបានផ្លាស់ប្តូរ​មុខមាត់​តំបន់ជាច្រើននៅកម្ពុជាឱ្យកាន់តែមានសក្កានុពល និងជំរុញការអភិវឌ្ឍកាន់តែខ្លាំងឡើង។

ប៉ុន្តែកាលពីខែឧសភា ដោយយោងតាមរបាយការណ៍នៃការធ្វើបច្ចុប្បន្នសេដ្ឋកិច្ចរបស់ធនាគារពិភពលោក បានឱ្យដឹងថា​ដោយ​សារប្រភពនៃទុនវិនិយោគនៅកម្ពុជាភាគច្រើនបានមកពីប្រទេសចិន ដូច្នេះហើយការធ្លាក់ចុះ​នៃសេដ្ឋកិច្ចរបស់ចិន​អាចនឹង​ធ្វើ​ឱ្យ​វិស័យសំណង់និងវិស័យអចលនទ្រព្យនៅកម្ពុជាប្រឈមនឹងហានិភ័យ។

ម៉្យាងវិញទៀត ធនាគារពិភពលោកក៏បានព្យាករណ៍ដែរថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧%ក្នុងឆ្នាំនេះ ដោយ​បាន​កើនរំលឹកអំពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះការបន្តកើនលើសលប់នៃវិស័យហិរញ្ញវត្ថុ និងការថយ​ចុះសេដ្ឋកិច្ច​របស់ចិន។

គួរជម្រាបផងដែរថា ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចចិនអាចបន្ថយក្ដីសង្ឃឹមទុកនៃកំណើន​សេដ្ឋកិច្ចរបស់កម្ពុជាដោយសារ​តែកម្ពុជាពឹងផ្អែកខ្លាំងលើលំហូរទុនវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិន នេះបើយោងតាមរបាយការណ៍​របស់​ធនាគារ​ពិភពលោក។

ទោះបីជាចិនមានការវិនិយោគច្រើនជាងគេក៏ដោយ ប៉ុន្តែបញ្ហានេះអាចមានផលប៉ះពាល់តិចតួច ដល់វិស័យអចលនទ្រព្យនៅ​កម្ពុជា ព្រោះជាក់ស្ដែងវិស័យអចលនទ្រព្យនៅកម្ពុជានូវមិនទាន់មានសញ្ញាណាមួយដែលធ្វើឱ្យមានការធ្លាក់ចុះ ឬផលប៉ះពាល់​នៅ​ឡើយទេ។

បើតាមរយៈ អ្នកនាង អានសុធីតា ជានាយកក្រុមហ៊ុន CBRECambodia បានឱ្យដឹងថា ទុនវិនិយោគផ្ទាល់ពីបរទេសមាន​កំណើន​កើនឡើងស្មើ នឹង១៣,៤%នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៨ ដែលនៅក្នុងនោះមានទុន​វិនិយោគ​ពាក់កណ្តាល​មានប្រភពមកពីប្រទេសចិន ហើយទុនវិនិយោគភាគច្រើនគឺធ្វើការវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សំណង់​​​​អគារពាណិជ្ជកម្ម លំនៅដ្ឋាន និងវិស័យទេសចរណ៍ ជាដើម។

ដូច្នេះហើយចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនអាចនឹងមានផលប៉ះពាល់តិចតួចចំពោះវិស័យសំណង់ និងអចលនទ្រព្យនៅ​កម្ពុជា ដោយអាស្រ័យទៅលើគម្រោងនីមួយៗ ឬក៏តម្លៃជួលអាចនឹងមានការធ្លាក់ចុះ។

More information visit: https://www.business-cambodia.com/public/article/will-china-s-economic-slowdown-hurt-cambodia-s-property-sector

Leave a Reply

Your email address will not be published. Required fields are marked *