News

Check out real estate news updates

តើការទិញដីធ្លី ទុកយូរ ជារឿងដែលអ្នកវិនិយោគគួរឬមិនគួរធ្វើ?

គីម ហ៊ាង បានធ្លាប់មានប្រសាសន៍ថា  ការវិនិយោគដីធ្លីជាការវិនិយោគដ៏ត្រឹមត្រូវ ប្រសិន ជាលោក អ្នកសល់ លុយ ដោយ ខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជាយកលុយបង្វិល ឬយក លុយ ពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះបាននិយាយថា “កុំអី” ។

លោកបានពន្យល់បន្ថែមថា អ្នកខ្លះ គិតថា ការប្រាក់ ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០​ភាគរយ​​ក្នុងមួយឆ្នាំ គឺ​អាច​ខ្ចីឥណទាន ពីធនាគារយកមក ទិញបាន ប៉ុន្តែវាជាការយល់ច្រឡំ ព្រោះ​ដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមាន​ភាពជា​ប់​គាំង​រយៈពេលពីរឬបី​ឆ្នាំពោល​គឺត្រូវការ​ពេល​វេលា។

ជាការពិត ការវិនិយោគលើវិស័យដីធ្លីមិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យសំណង់ និងអចលនទ្រព្យ​មានវិស័យ​ផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។

តែដើម្បី​ ទទួល​បាន​ផលចំណេញ​វិនិយោគិន​ត្រូវតែ​សិក្សា​ឲ្យ​ច្បាស់លាស់​ថា តើ​តំបន់​ណា​មួយ​ដែល​មាន​សក្តានុពល​សម្រាប់​ការ​ធ្វើ​ជំនួញ​បែប​នេះ​?ពួកគេ​ ត្រូវតែ​មាន​គម្រោង​ការ​ច្បាស់លាស់​សម្រាប់​ទិញ និង​លក់​ដើម្បី​កុំ​ឲ្យ​មាន​ខាតបង់​។

អ្នក​ធ្វើ​ជំនួញ​ក្នុង​មុខរបរប​នេះ​​មិន​គួរ​រង់ចាំ​រយៈពេល​​យូរ​ក្នុង​ការ​ លក់​អចលនទ្រព្យ​របស់​ខ្លួន​នោះ​ទេ ដោយ​ពួកគេ​នឹង​លក់​ភ្លាម​នៅពេល​ពួកគេ​អាច​ទទួល​បាន​ប្រាក់ចំណេញ ពីព្រោះ​ស្ថានភាព​នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​មាន​ការផ្លាស់ប្តូរ​​គ្រប់​ពេល​។

លោកគីម ហ៊ាងបានបញ្ជាក់ផងដែរថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេល​ដល់អាយុជិត​ចូល​និវត្តន៍ មិនគួរ​វិនិយោគ​លើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញផ្ទះល្វែង​សម្រាប់ជួល ដែលអាចបានប្រាក់​ភ្លាមៗ​ត្រលប់​មកវិញ។ ផ្ទុយទៅវិញប្រសិនជាលោក អ្នកមានអាយុ​ចន្លោះ​ពី៣០​ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះទិញដីមាន​ផលចំណេញខ្ពស់ និងជាវ័យ​ដែល​លោក អ្នកកំពុងរកលុយបានច្រើន។នេះបើតាមការបញ្ជាក់ពីលោក គីម ហ៊ាង។

Source from: https://business-cambodia.com/2019/02/22/is-the-purchase-of-long-lasting-land-a-thing-that-investors-should-or-should-not-do/

Leave a Reply

Your email address will not be published. Required fields are marked *